គ្មានគំនិត
November 30, 2007 – 8:18 pm


|
ដីខ្មែរគឺដីកម្ម |
|
|
»ដីអើយដីខ្មែរប្រែជាតូច |
ទុក្ខអើយធំដូចលំហមេឃ |
|
ទ្រូងកូនអួលផ្សាសែនសង្វេគ |
ឃើញច្បាស់និងភ្នែកទុកសោកខ្មែរ។ |
|
»ទឹកភ្នែកកូនហូរពុំស្រាកស្រាន្ត |
នឹកដល់ភូមិឋានចំការស្រែ |
|
ស្រណោះខ្ទមស្លឹកកេរ្តិ៍ឪម៉ែ |
បាក់បែកព្រោះតែភ្លើងសង្រ្គាម។ |
|
»កូនសែនតូចចិត្តនឹងវាសនា |
កើតមកពេលណារងទុក្ខភ្លាម |
|
ព្រោះខ្មែរចូលចិត្តបង្ហូរឈាម |
គំរាមកាប់ចាក់ខ្មែរគ្នាឯង។ |
|
»កូនខ្មែរចេះតែសម្លាប់គ្នា |
បែកបាក់សាមគ្គីគ្រប់កន្លែង |
|
សព្វថ្ងៃកូនសែនព្រួយចំបែង |
ខ្លាចក្រែងខ្មែរបាត់បង់ទឹកដី។ |
|
»ព្រោះជនបរទេសកើនចំនួន |
ឯខ្មែរភៀសខ្លួនចាកបុរី |
|
រត់នៅស្រុកគេទាំងប្រុសស្រី |
មិនខ្ចីរវល់រឿងស្រុកទេស។ |
|
ព្រោះខ្មែរម្ចាស់ស្រុកបំផ្លាញជាតិ |
បង្ករវិវាទប្រហែសធ្វេស |
|
លក់សម្បត្តិជាតិឲ្យបរទេស |
យកលេសថាធ្វើអភិវឌ្ឍ។ |
|
»ខ្មែរច្បាំងនឹងខ្មែររាប់ទសវត្ស |
ញ៉ាំងឲ្យពលរដ្ឋក្ដៅក្រហាយ |
|
កូនខ្មែររងគ្រោះមហន្តរាយ |
ចាស់ក្មេងមេម៉ាយខ្វិនពិការ។ |
|
»បើខ្មែរនៅតែសម្លាប់ខ្មែរ |
មិនកែចរិតកាចឫស្យា |
|
ថ្ងៃមួយកូនខ្មែរយំស្រែកថា |
“ដីកេរ្តិ៍ដូនតា គឺដីកម្ម”៕៚ |
|
ដោយ បូ ផល់ ផែន |
|
