Select the Title to read

====================================


Welcome to my blog! សូមស្វាគមន៍ចំពោះការមកដល់របស់ប្រិយមិត្រទាំងអស់!


ក្រកិច្ច ក្រកល ក្រដឹង ក្រយល់ ក្រវៃច្នៃទាស់

March 23, 2008 – 9:09 pm

ខ្ញុំបាទ សូមជំរាបសួរមិត្រទាំងអស់! ខ្ញុំបានចូលទៅវេបសាយ មណ្ឌលខ្មែរនៅស្វីស​ ជាញឹកញាប់ ក្នុងនោះមានអ្វីគ្រប់បែប ដែលវេបសាយមួយដ៏គួរឲ្យ ស្ងប់ស្ងែង ។ តែទាស់តែម្យ៉ាងគឺ ចំពោះអក្ខរាវិរុទ្ធ ខ្ញុំសង្កេតឃើញថា មិនមែនសរសេរខុសដោយអចេតនាទេ គឺមានចេតនានឹងសរសេរ គឺគ្រប់ពាក្យខ្មែរ ដែលមានស្រៈពេញតួ គឺៈ ស្រៈពេញតួទាំងនេះ ​ត្រូវបានសរសេរមកជាព្យាង្គរាយទាំងអស់ គឺបែរមកជាសរសេរៈ

សរសេរទៅជា សរសេរទៅជា
ឥ > អិ ឦ > អ៊ី
ឧ > អ៊ុ ឩ > អ៊ូ
ឯ > អេ ឰ > អៃ
ឱ > អោ ឪ > អូវ
ដូចជាពាក្យ សរសេរទៅជា
ឥន្ទព្រហ្ម អិនព្រហ្ម
ឧត្តម អុត្តម
ឦសាន្ត អ៊ីសាន្ត
ឯណា ? អែណា ?
ឰដ៏អាកាស អៃដ៏កាស
ឱអនិច្ចា អោអនិច្ចា
ឪពុក អូវពុក

​ ខ្ញុំក៏មិនដឹងហេតុអីដែរ ដែលគេសរសេរបែបនេះ ហើយខ្ញុំមិនយល់ស្របដែរ យើងជាអ្នកតវង្សត្រកូលអំពីបុព្វបុរសខ្មែរយើង ដែលលោកខំបង្កើតឡើង តាំងពីបូរាណកាលមក សំរាប់ឲ្យយើងថែរក្សា តែយើងបែរបំបាត់ចោលទៅវិញ។ ឬក៏គេគិតថា អក្សរនេះមិនជារបស់ខ្មែរ? ហើយអក្សរទាំងនេះភាគច្រើនច្រើនតែពាក្យបាលី ហើយនិងសំស្រ្កឹត ឬថាស្រៈនេះជាអក្សរបាលី? តែបាលីគ្មានតួអក្សរទេ នៅសល់តែភាសានិយាយទេ ហើយអក្សរសំស្រ្កឹតក៏គ្មានលក្ខណៈបែបនេះដែរ!

អក្សរខ្មែរកំពុងតែ​ស្រុតចុះ ដូចជា សៀវភៅខ្មែរឥឡូវ មួយៗដូចជាគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវទេ ដែលជាហេតុធ្វើឲ្យក្មេងៗ មានការពិបាកក្នុងការរៀន មានការយល់ច្រឡំ ដូចជាខ្ញុំកាលនៅពីតូច ធ្លាប់ឃើញគេសរសេរ សុបិន មានជើង ត (សុបិន្ត) ដល់ឃើញគេសរសេរគ្មានជើងត ខ្ញុំថាគេសរសេរខុស មកពីសរសេរមានច្រើនបែបពេក។ នេះហើយដែលយើងគួរពិនិត្យពិចារណា ចំពោះរឿងការចុះផ្សាយ តាមបណ្ដាការចុះផ្សាយអ្វីផ្សេងៗ ដូចជា ការសរសេរ តាមទូរទស្សន៍ តាមសៀវភៅ តាមវេបសាយ ជាពិសេសតាមចំរៀងខារ៉ាអូខេ ភាគច្រើនក្មេងៗ ចូលចិត្ត ច្រៀងខារ៉ាអូខេ ហើយភាគច្រើន នៅតាមក្រុមហ៊ុនមិនសូវមានការពិនិត្យឲ្យបានច្បាស់លាស់ទេ មុននឹងចេញលក់នៅតាមទីផ្សារ មានការសរសេរខុសច្រើនមែនទែន ដែលជាហេតុធ្វើឲ្យមានការជែកទាស់ទែងគ្នា។ សូម្បីព្រះពុទ្ធមានតែមួយសោះ តែអ្នកកាន់ព្រះសាសនាមានច្រើនបែប មានធម្មយុត្តិ មានមហានិកាយ មានមហាយាន មានហីនយាន ព្រោះតែរឿងអី? របស់មានតែមួយ តែយើងធ្វើឲ្យចេញជាពីរ ដែលជាហេតុធ្វើឲ្យមានការពិបាកក្នុងការសម្រេចចិត្តសំរាប់អ្នកប្រើ ដូចជាទូរស័ព្ទ Nokia ជាដើម មានរបស់ចិន មានរបស់ពិត សំរាប់អ្នកចេះមើល មិនថ្វីទេ តែបើគ្នាមិនដែលដឹងនោះពិតជារឿងធំមិនខាន។ នេះតាមការគិតរបស់ខ្ញុំ សូមលោកអ្នកអានជួយគិតវិភាគពិចារណាផងចុះ ហើយខ្ញុំសូមទោសចំពោះអ្នកគ្រប់គ្រង មណ្ឌលខ្មែរនៅស្វីសផង ប្រសិនជាខ្ញុំថាទៅមានការខុសឆ្គងក៏សូមទានមេត្តាអភ័យទោសផងទៅចុះ ខ្ញុំថានេះគឺថាទៅតាមការមើលឃើញតែប៉ប៉ុណ្ណោះ!


ចំណុចគួរយល់ដឹង!

March 1, 2008 – 10:41 pm

មកទៀតហើយ ខ្ញុំបាទ សូមប្រាប់អំពីចំណុចតូចៗ តែមានប្រយោជន៍ ជាគន្លឺះសំខាន់ៗ ដែលគួរយល់ដឹង សំរាប់អ្នកចង់បានចំរៀង ឬ វីដេអូ ដែលអ្នកបានបើកស្ដាប់ ឬមើលហើយ ក្នុងវេបសាយផ្សេងៗ ។  ហើយដោយពុំចាំបាច់ប្រើប្រូក្រាមទាញយកទេ ក៏អាចយកចំរៀងបានដោយងាយៗ តែចំរៀង ឬវីដេអូនោះ លុះត្រាអ្នកស្ដាប់ ឬទស្សនាចប់ម្ដងរួចហើយ ទើបអាចយកមកទុកស្ដាប់ថ្ងៃក្រោយទៀតបាន។ អានលំអិត

 


Misc

  • Archives

  • Categories

    • my
  • by Socheat