|
៤
|
| ចងស្ពានមេត្រី វគ្គ
|
|
(បទពាក្យ)
|
|
|
|
| - |
មនោពេជ្រខឹងពេជ្រវិលទៅផ្ទះ |
ដើរកាត់ព្រៃល្បះឃើញផ្នូរឪ |
|
ដែលឋិតនៅពាក់កណ្ដលផ្លូវ |
ពេជ្រស្ទុះទៅឱបផ្នូរយំ។ |
| - |
«ពុកអើយសូមពុកជួយកូនផង |
មិនគួរឡើយបងគ្រោតវាយដំ |
|
ទាំងមាមីងសោតព្រួតស្អប់ខ្ញុំ |
មើលទៅមិនសមបងប្អូនសោះ!..»។ |
| - |
ពេលដែលពេជ្រថ្លែងវិយោគទុក្ខ |
ប្រពន្ធមេស្រុកចិត្តសប្បុរស |
|
ជិះរទេះមកតាមផ្លូវនោះ |
អមរាឆោមស្រស់អង្គុយជិត។ |
| - |
ឃើញពេជ្រឱបផ្នូរយំរហាម |
អមរាសួរភ្លាមដោយអាណិត |
|
ម្ដេចមិនឃើញទេយ្យទាននៅជិត |
ខ្ញុំឲ្យច្រើនពិតបាត់ទៅណា? |
|
|
|
| ២០០- |
ពេជ្រលាក់មិនប្រាប់តាមការពិត |
សុខចិត្តប្រឌិតរឿងផ្សេងថា៖ |
|
«ទេយ្យត្រូវពួកក្មេងពាលា |
ព្រួតគ្នាដណ្ដើមយកអស់ហើយ។ |
| - |
អមរាវត្តី ឮដូច្នោះ |
កើតចិត្តស្រណោះពេជ្រឥតស្បើយ |
|
ថា៖ «ឈប់យំទៅណ៎ាពេជ្រអើយ |
បើអស់ទេយ្យហើយខ្ញុំឲ្យទៀត!»។ |
| - |
លោកស្រីស្រដីបន្ថែមថា៖ |
«ក្មួយកុំសោកានាំចង្អៀត |
|
ល្ងាចទៅផ្ទះអ៊ំៗឲ្យទៀត |
ចាំឲ្យអាំឆ្លៀតរៀបទុកឲ្យ។ |
| - |
ចុះពួកក្មេងខូចខិលគួរខ្ពើម |
ដែលមកដណ្ដើមយកអំណោយ |
|
ក្មួយស្គាល់មុខទេក្រែងថ្ងៃក្រោយ |
អ៊ំឲ្យគេស្ដីប្រដៅវា..?»។ |
| - |
ម្ដងនេះទើបពេជ្រដាច់ចិត្តឆ្លើយ |
«គ្មានអ្នកណាឡើយក្មេងពាលា |
|
គឺឈ្មោះបងគ្រោតកូនមីងមា |
ព្រួតគ្នាវាយយកកណ្ដាលផ្លូវ»។ |
|
|
|
| ២០៥- |
ដឺងហើយអ្នកស្រីនិងអមរា |
ក៌លាពេជ្រជិះរទេះទៅ |
|
ឯពេជ្រត្រឡប់មកខ្ទមស្បូវ |
ជួបម្តាយប្រុងទៅកាន់ទូផ្សារ។ |
|
ពៅក៌សួរកូនពីរឿងទាន |
បនោពេជ្រក៌បានប្រាប់មាតា |
|
តាមរឿងដែនក្រោតព្រួតផ្តន្ទា |
ព្រមទាំងមីនមាជេរស្តទៀត។ |
|
ឭហើយពៅឆ្លើយថាកុំខឺង |
ព្រោះយើងក្រហ្នឺងទើបគេឆ្លៀត |
|
ជិះជាន់ពន្លិចគ្រប់ល្បិចស្នៀត |
នឺកឡើងចង្អៀតចិត្តពេកក្រៃ។ |
|
រួចហើយពេជ្រថាជំទាវសុខ |
ល្ងាចនេះឃ្មាតខ្មីទៅផ្ទះហគាត់។ |
|
ពៅថាកុំទៅអីកូនអើយ |
កុំចង់បានឡើយសុខចិត្តអត់ |
|
ទោះអាំអាណិតកូនកំសត់ |
តែថាមេស្រុគាត់មិនស្រួលទេ |
|
|
|
| ២១០- |
ចាំម៉ែទៅផ្សារទិញក្ដាឈ្នួន |
ស្អែកឲ្យកូនស្ងួនរៀននឹងគេ |
|
មានតែចំណេះវិជ្ជាទេ |
ទើបអាចរិះរេជួយយើងបាន។ |
| - |
ចប់ពោលពៅទូលល្អីចេញទៅ |
ពេជ្រអង្គុយនៅក្បែរចង្រ្ដាន |
|
ចាំម្ដាយយូរពិតចិត្តរំខាន |
ប្រុសប្រាណកួចនឹកដល់សំដី។ |
| - |
ទើបសំរេចចិត្តចេញពីផ្ទះ |
រួតរះទៅផ្ទះអមរាវត្តី |
|
ដល់ហើយលបក្បែរដើមចំប៉ី |
ឃើញវិគ្រោត ក្រៃនិងមាលា។ |
| - |
អង្គុយពីមុខលោកនិម្មិត |
ជំទាវនៅជិតនាងអមរា |
|
មានកំណាត់ថ្មីស្បៃភ្ញីផ្កា |
និងផ្លែផលាដាក់ពេញតុ។ |
| - |
មានខ្ញុំកំដរឈរឆ្វេងស្ដាំ |
ពេជ្រពួនសម្ងំមើលទៅមុខ |
|
ឃើញក្រៃហុចមាសឲ្យមេស្រុក |
ឯជំទាវសុខធ្វើវាហី។ |
|
|
|
| ២១៥- |
ក្រៃថា៖ «ខ្ញុំមកនេះប៉ុនប៉ង |
សូមចងជាស្ពានមានមេត្រី |
|
ខ្ញុំមានកូនប្រុសលោកកូនស្រី |
ភ្ជាប់ពាក្យសំដីដណ្ដឹងទុក។ |
| - |
ដល់ពេលវាធំសុំរៀបការ |
កសាងគ្រួសារទៅថ្ងៃមុខ |
|
យើងរៀបឲ្យធំពេញបន្ទុក |
សូមលោកមេស្រុកទុកចិត្តចុះ»។ |
| - |
មេស្រុកមុខស្រស់ដូចថ្ងៃរះ |
លូកដៃយកមាសគ្មានតុញតុះ |
|
យល់ព្រមតាមពាក្យក្រៃទាំងអស់ |
ជំទាវជំទាស់ថា៖ «កុំអាល!។ |
| - |
ព្រោះកូននៅតូចដូចក្រូចខ្ចី |
មិនទាន់ដឹងអីរឿងអម្បាល |
|
ចាំពេលវាធំដឹងធ្ងន់ស្រាល |
នោះទើបសមកាលនឹងគិតគូរ»។ |
| - |
មេស្រុកឆ្លើយកាត់មាត់ភរិយា |
«រឿងពេលវេលាឆាប់ឬយូរ |
|
មិនសំខាន់ឡើយកុំរអ៊ូ |
ផ្សំផ្គុំជាគូឲ្យហើយទៅ»។ |
|
|
|
| ២២០- |
ក្រៃអួតកូនប្រុសឈ្មោះវិគ្រោត |
ថា ប្រាជ្ញាលូតឆ្លាតពេកកូវ |
|
ជំទាវឮឈ្មោះមុខក្រញូវ |
«តើឆ្លាតម្ដេចទៅបើខិលខូច?។ |
| - |
អាងធំនាំគ្នាទៅបំពាន |
ដណ្ដើមយកទានពីប្អូនតូច |
|
វាយដំឲ្យយំក្រំអណោច |
ស្រងេះស្រងោចខ្លោចផ្សាក្រៃ»។ |
| - |
មាលាឮពាក្យលោកជំទាវ |
មុខជូរដូចភ្ញៀវខ្វះទឹកត្រី |
|
ដោយខ្លាចខូចរឿងស្ពានមេត្រី |
ទើបក្លែងបំភ្លៃមួលបង្កាច់។ |
| - |
«រឿងនេះអញ្ចេះទេលោកស្រី |
គ្រោតកាលពីថ្ងៃបានឃើញពេជ្រ |
|
បានទេយ្យទានច្រើនក្រែងជ្រុះភ្លេច |
ធ្លាយពីបង្វិចក៏ជួយកាន់។ |
| - |
យកមកទុកឲ្យនៅផ្ទះមុន |
តែពេជ្រលោភលន់ចោទបំភ័ន្ត |
|
ថាគ្រោតកូនខ្ញុំលួចបន្លំ |
ចង់បានជ័យភ័ណ្ឌពីវាវិញ?។ |
|
|
|
| ២២៥- |
ពេជ្រចោទយ៉ាងនេះគឺបំពាន |
ព្រោះកូនខ្ញុំមានទ្រព្យពោរពេញ |
|
រឿងអីចង់បានទានវាវិញ |
គួរឲ្យទោរម្នេញពន់ពេកក្ដាត់។ |
| - |
មេស្រុកពេញចិត្តពាក្យមាលា |
ក៏សើចទាល់តែហៀរទឹកមាត់ |
|
ថា «អាពេជ្រខូចចង់តែទាត់ |
សមតែបង្អត់កុំឲ្យឆី ! »។ |
| - |
អមរាថា៖ «ពេជ្រមិនខិលខូច |
មិនពាលាដូចវិគ្រោតអី |
|
គេរើសបានឆ្លាកចាន់ច្រើនក្រៃ |
ជាឧបនិស្ស័យនៃមនុស្សល្អ។ |
| - |
តែពុកមិនទុកគេជាមិត្ត |
សុខចិត្តមករាប់មនុស្សភូតភរ |
|
ជំទាវថារឿងគូស្រករ |
គួរកុំអាលអរគិតមើលសិន។ |
| - |
មេស្រុកឆ្លើយកាត់ថា «កុំផ្ដាស |
មើលនែ៎ ខ្សែមាសក្រហមឆ្អិន |
|
គេយកមកឲ្យជាកសិណ |
គ្មានទេរឿង "មិន" ត្រូវតែ "ព្រម"។ |
|
|
|
|
២៣០-
|
មាសលាថាបើសិនលោកស្រី |
ចង់បានមាសថ្មីឲ្យពាក់ល្មម |
|
ស្អែកមកទៀតឲ្យតែព្រម |
ត្រព្យលឿងក្រហមមិនខ្វាស់ទេ។ |
| - |
៚មេស្រុកថាយកមកកុំភ័យ |
រឿងខាងកួនស្រីគ្មានងាករេ |
|
ប្រពន្វកូនមិនធំជាងទេ |
រងចាំឲ្យតែវាធំចុះ!។ |
| - |
ជូនជាពេលដែលមេស្រុកស្តី |
ក្រោមដើមចំប៉ីពេជ្រត្រេះត្រុះ |
|
បំរើម្មាកឃើញឆ្ងល់ហើយស្ទុះ |
ទៅចាប់ទាញអូសពេជ្រចេញមក។ |
| - |
បង្ហាញមេស្រុកមុខរាល់គ្មា |
ក្រៃ ក្រោតមាលា អាំនិងសុខ |
|
ពេជ្រខ្មាស់អៀនភ័យដៃបាំងមុខ |
រួចទើបមេស្រុកស្រែកទាំងខ្នាញ់។ |
| - |
នែ អាក្មេងព្រើលមិនមើលប្រាណ |
ម្តេចហានក្លាហានចូលផ្តះអញ |
|
ចូលមកគ្មានច្បាប់គួរឲ្យជ្រិញ |
តាមខ្នាញ់ត្រូវវាយហាសិបកផ្តៅ។ |
|
|
|
|
២៣៥-
|
ពេជ្រថាខ្ញុំមកតាមបណ្ដាំ |
គឺនាងតូចអាំផ្ដាំតាមផ្លូវ |
|
ថាឱ្យមកយកទានឥឡូវ |
បើគ្មានអ្នកហៅមិនហ៊ានទេ។ |
| - |
អ្នកស្រីឆ្លើយភ្លាមថាមែនពិត |
ព្រោះខ្ញុំមានចិត្តអាណិតគេ |
|
ឱ្យមកយកទេយ្យមិនខុសទេ |
អាំអើយចូរមេមកយកចុះ!។ |
| - |
គ្រាដែលអមរាស្រវាទេយ្យ |
រៀបហុចដល់ដៃពេជ្រពេលនោះ |
|
មេស្រុកក្រោធខឹងប្រឹងងើបស្ទុះ |
មកឃាត់ចាប់អូសអាំឲ្យថយ។ |
| - |
ស្រែកថា នែអាក្មេងចង្រៃ |
ចុះក្រែងទានទេយ្យគ្រោតទុកឲ្យ |
|
ម្ដេចមិនទៅយកឯណោះហើយ |
អាឈ្លើយមកទៀតធ្វើអី? |
| - |
មាលាខឹងពេកខំស្រែកដេញ |
ថានែ៎ ថយចេញអាចង្រៃ! |
|
ទេយ្យនៅឯផ្ទះតាំងពីថ្ងៃ |
ម្ដេចមិនឃ្មាតខ្មីទៅឆាប់រ៉ា។ |
|
|
|
|
២៤០-
|
កុំមករំខានដូចមមង់ |
ព្រោះអញកំពុងតែមានការ |
|
ពេជ្រងាកទៅមើលនាងអមរា |
ប្រាប់ថាមាមីងមួលបង្កាច់។ |
| - |
យកទេយ្យអស់ហើយមិនស្បើយចិត្ត |
ថែមទាំងប្រឌិតកែក្រឡាច់ |
|
ហាក់ដូចជាមិនជាប់ជាឈាមសាច់ |
ជេរស្ដីប្រទេចយ៉ាងគ្រោតគ្រាត។ |
| - |
ម្ដងនេះមេស្រុកក្រោកកំហែង |
នែ៎វ៉ើយ អាដែងចាំអីទៀត |
|
អូសក្បាលអាដែងចោលម្សៀត |
កុំឲ្យនៅបៀតអញឲ្យសោះ។ |
| - |
បើវាចចេសមិនព្រមទៅ |
វាយហាសិបផ្កៅកុំស្រណោះ |
|
ព្រោះវាព្រហើនហ៊ានលោតផ្លោះ |
ចូលផ្ទះអញខុសដូចចោរប្លន់។ |
| - |
ពេជ្រយល់មិនស្រួលក៏ស្ទុះរត់ |
មិនឲ្យគេទាត់ធាក់ខ្លួនទាន់ |
|
ក្រៃសម្លក់ពេជ្រដោយខ្នាញ់ខ្នាន់ |
តែអាំតូចតន់សែនអាណិត។ |
|
|
|
|
២៤៥-
|
នាងតាមមើលពេជ្រដោយភ្លេចខ្លួន |
តាមនិស្ស័យជួនពីអតីត |
|
តែទាស់ឪពុកចិត្តអមិត្ត |
គ្មាននឹកអាណិតពេជ្រសោះឡើយ។ |
| - |
ពេជ្រវិញទៅផ្ទះពេលព្រលប់ |
ពៅឈរសញ្ជប់ពុំល្ហែល្ហើយ |
|
ចាំមើលផ្លូវពេជ្រទ្រុងឥតស្បើយ |
សួរថាៈ "កូនអើយយ៉ាងណាទៅ?" ។ |
| - |
ពេជ្រឱនមុខចុះសម្លឹងដី |
ឆ្លើយថា ម៉ែស្ដីចំជាត្រូវ |
|
ហាមឃាត់មិនឲ្យកូនប្រុសទៅ |
ឥឡូវត្រូវគេជេរស្ដីពិត។ |
| - |
គេប្រុងវាយដំច្រំថែមទៀត |
ពៅសែនចង្អៀតណែនក្នុងចិត្ត |
|
ឱបកូនជាប់ទ្រូងដោយអាណិត |
ទឹកភ្នែកអម្រឹតស្រក់ហូរខ្ចាយ។ |
| - |
ថ្លែងវិយោគថា ពេជ្រអើយពេជ្រ |
ចូរកូនកុំភ្លេចបណ្ដាំម្ដាយ |
|
ព្រោះតែយើងក្រទើបគេណាយ |
នាំគ្នាមើលងាយទាំងបំពាន។ |
|
|
|
|
២៥០-
|
ស្អែកក្រោកពីព្រឹករៀបចំខ្លួន |
ម្ដាយនឹងនាំកូនឱ្យទៅរៀន |
|
ខំប្រឹងសិក្សាវិជ្ជារបៀន |
ដើម្បីជាស្ពានទៅថ្ងៃក្រោយ។ |
| - |
ខំរៀនកុំឲ្យចាញ់អ្នកណា |
ដុសខាត់ប្រាជ្ញាកុំទន់ខ្សោយ |
|
វិជ្ជាជួយកូនទៅថ្ងៃក្រោយ |
កុំបីបណ្ដោយធ្លោយឲ្យសោះ។ |
| - |
លុះព្រឹកព្រាងថ្លាល្អប្រពៃ |
ពៅស្រីរៀបខ្លួនឲ្យកូនប្រុស |
|
មានក្ដារ ដីស ក្រណាត់ដុស |
ម្នាម្នាស្ទាស្ទុះឆ្ពោះទៅវត្ត។ |
| - |
ចំណែកឯនាងមាលាឆ្នាស់ |
ក៏បានរូតរះផាត់មុខមាត់ |
|
លាបក្រេមលាបម្សៅខ្មៅខឹមខាត់ |
ហើយឲ្យខ្ញុំបររទេះ។ |
| - |
ជូនក្រៃវិគ្រោតទៅរៀនដែរ |
ក្រែងនៅរ៉រ៉ែរៀនមិនចេះ |
|
កុំឲ្យមេជេរដៀលត្មិះ |
ថាកូនមិនចេះអក្សរអី។ |
|
|
|
|
២៥៥-
|
ព្រឹកនោះប្រពន្ធលោកមេស្រុក |
ក៏រៀបដាក់ទុកអមរាវត្តី |
|
ជូនមករៀនដែរជួបពៅស្រី |
ដែលដើរដឹកដៃពេជ្រចូលវត្ត។ |
| - |
ជំទាវសុខសែនអាណិតក្រៃ |
ពេលឃើញពៅស្រីក្រកំសត់ |
|
ពីដើមពៅធ្លាប់មានមុខមាត់ |
ឥឡូវរលត់ដូចថ្ងៃលិច។ |
| - |
ជំទាវចង់ឲ្យអាំកល្យាណ |
បានរៀនជិតគ្នាជាមួយពេជ្រ |
|
គ្រាន់រាប់អានជាមិត្តកុំភ្លេច |
ព្រោះពេជ្រជាក្មេងនិស្ស័យល្អ។ |
| - |
រីឯមាលាភរិយាក្រៃ |
វាយឬកឆ្មើងឆ្មៃមិនអបអរ |
|
មិនចង់ឲ្យពេជ្រកូនអ្នកក្រ |
នៅរៀនអក្សរវត្តជាមួយ។ |
| - |
ចង់ឲ្យវិគ្រោតនិងអមរា |
រៀនសូត្រជិតគ្នាគ្មានក្ដីព្រួយ |
|
ព្រោះចាស់បានផ្សំផ្គុំជាមួយ |
ជាត្រួយមេត្រីស្ដីរួចហើយ។ |
|
|
|
|
២៦០-
|
ពៅបានសុំគ្រូចៅអធិការ |
ជួយប្រោសមេត្តាពេជ្រដល់ត្រើយ |
|
មិនឲ្យត្រឡប់ទៅផ្ទះឡើយ |
គឺនៅវត្តហើយបំរើលោក។ |
| - |
បានរៀនអក្សរធម៌វិន័យ |
ថ្ងៃក្រោយប្រពៃមានជ័យជោគ |
|
ចេះទាំងផ្លូវធម៌និងផ្លូវលោក |
ចិត្តមិនស្មោគគ្រោកស្គាល់បុណ្យបាប។ |
| - |
លោកគ្រូឆ្លើយថាញោមកុំព្រួយ |
អាត្មានឹងជួយពេជ្រដរាប |
|
ឲ្យក្លាយជាក្មេងស្គាល់ខ្ពស់ទាប |
រាបសារសុភាពចាកមន្ទិល។ |
| - |
ថ្ងៃក្រោយពិតជាឧស្សាហ៍ល្អែង |
មិនខូចដើរលេងច្រអូសខ្ជិល |
|
បើញោមនឹកវារាល់ថ្ងៃសីល |
ញោមអាចវិលទៅមកលេងបាន។ |
| - |
រួចពៅក៏លាលោកត្រឡប់ |
ដោយអារម្មណ៍ស្ងប់ពេញក្នុងប្រាណ |
|
ខុសពីមាលាចិត្តសាមាន្យ |
ពេលវិលដល់ឋានបានជួបប្ដី។ |
|
|
|
|
២៦៥-
|
ក៏ទន្ទ្រាន់ជើងជេរប្រទេច |
ថាគេចពីអាចម៍ថោកអប្រិយ |
|
បែរជាជាន់អាចម៍ដដែលខ្មី |
នាំឲ្យហឫទ័យក្ដៅអួលណែន។ |
| - |
ក្រៃស្មានថានាងបណ្ដូលពេជ្រ |
និយាយពីរឿងអាចម៍មែនទែន |
|
ក៏ស្ទុះក្រោកស្រែកមកទាំងភ្នែន |
បើជួបអាចម៍មែនម្ដេចមិនជៀស។ |
| - |
សុខចិត្តដើរជាន់ឲ្យស្អូយជាប់ |
ជើងហើយត្រឡប់មកដល់ផ្ទះ |
|
មាលាថាកុំនិយាយផ្ដាស់ |
ខ្ញុំក្ដៅចិត្តណាស់ចង់តែជេរ។ |
| - |
ព្រឹកម៉ិញពេលដែលខ្ញុំនាំគ្រោតទៅ |
ស្រាប់តែមេពៅក៏ទៅដែរ |
|
នាំទាំងអាពេជ្រមុខដូចឆ្កែ |
ឲ្យទៅរៀនដែរជាមួយអាំ។ |
| - |
អ្នកដន្លងស្រីរាប់រកវា |
ប្រៀបហាក់ដូចញា្តតិឧត្ដម |
|
រីឯគ្រោតវិញមើលមិនចំ |
តើមិនឲ្យខ្ញុំខឹងម្ដេចទៅ។ |
|
|
|
|
២៧០-
|
គ្រាន់តែឃើញមុខវាក្ដៅភ្លាម |
ខ្ញុំចង់តែហាមអាំកល្យាណ |
|
និងគ្រោតកូនយើងទាំងពីរប្រាណ |
កុំឲ្យទៅរៀននៅវត្តនោះ។ |
| - |
ចាំរកជួលគ្រូមកបង្រៀន |
ដល់គេហដ្ឋានយើងវិញសោះ |
|
កុំឲ្យអាំជួបអាពេជ្រនោះ |
ស្អប់ចង់ឈូសដានជើងចោល។ |
| - |
ក្រៃមាលាអូនកុំខឹង |
រឿងអាពេជ្រហ្នឹងដូចស្រមោល |
|
វាក្រីក្រខ្សត់អត់បង្គោល |
ដូចក្បូនឥតថ្នោលដោយមិនឆ្ងាយ។ |
| - |
រៀនជាមួយគ្នាក៏រៀនទៅ |
អាកូនឥតឪថ្នមកៀកកើយ |
|
រៀនមិនពូកែដូចគ្រោតឡើយ |
ភ័យអ្វីអូនអើយយើងមានទ្រព្យ។ |
| - |
ទោះមិនបាច់រៀនក៏មិនភ័យ |
នៅលើលោកិយ៍នេះគេរាប់ |
|
តែកិត្តិយសនិងធនទ្រព្យ |
ឯវាក្រខ្សត់បានអ្វីរស់? ។ |
|
|
|
|
២៧៥-
|
ឲ្យគ្រោតរៀននេះគ្រាន់លួងចិត្ត |
មេស្រុកនិមិត្តតែប៉ុណ្ណោះ |
|
និងប្រពន្ធគាត់កុំឲ្យខុស |
ថាមានកូនប្រុសមិនឲ្យរៀន។ |
| - |
មេស្រុកយកមាសយើងច្រើនណាស់ |
មិនហ៊ានក្រឡាស់ទាំងបំពាន |
|
ឲ្យតែកូនធំរៀបការភ្លាម |
គ្មានអ្វីមកហាមឃាត់បានឡើយ។ |
| - |
ទោះជំទាវសុខចង់ជំទាស់ |
ក៏រឿងទាំងអស់ហួសទៅហើយ |
|
មេស្រុកមិនហ៊ាននិងយើងឡើយ |
មាលាអូនអើយឈប់ព្រួយទៅ។ |
| - |
មានន្ទវាស្លាប់កប់នៅសៀម |
ចោលសាច់ចោលឈាមនៅព្រៃជ្រៃ |
|
មានអ្នកណាមករកខុសត្រូវ |
នៅតែមេពៅម្ដេចនឹងហ៊ាន? ។ |
| - |
អាពេជ្រនៅតូចដូចស្រមោល |
យើងញិចក្បាលចោលគ្រប់ពេលបាន |
|
បើវាហ៊ានរឹងទទឹងប្រាណ |
ចូលមករំខានដល់រឿងយើង។ |
|
|
|
|
២៨០-
|
ចាប់ពីថ្ងៃនេះយើងបានសុខ |
ឯវារង់ទុក្ខក្ដៅដូចភ្លើង |
|
យើងមានអំណាចបានរុងរឿង |
ឯវាជាប់គឿងកណ្ដាលកោះ។ |