Select the Title to read

====================================


Welcome to my blog! សូមស្វាគមន៍ចំពោះការមកដល់របស់ប្រិយមិត្រទាំងអស់!


សម្ដេចព្រះសង្ឃរាជ ជួន ណាត

គួឲ្យស្ដាយណាស់ ដែលធម្មជាតិមិនអាចមិនប្រែប្រួល ។ ជីវិតដែលកើតឡើងត្រូវស្លាប់ ។ ជីវិតសម្ដេចព្រះសង្ឃរាជ ជួនណាត ក៏ មិនអាចមានករណីពិសេសដែលធម្មជាតិលើកលែងបានដែរ ព្រះអង្គរបានលាចាកលោកនេះទៅដោយស្ងៀមស្ងាត់បន្ទាប់ពីបានបំពេញ ព្រះ សកម្មភាពក្នុងព្រះឋាន:ជាអ្នកប្រាជ្ញខ្មែរក្នុងវិស័យហុវិជ្ជា ដើម្បីព្រះពុទ្ធសាសនាវប្បធម៌និងសន្តភាព។ នៅក្នុងចុងឆ្នាំទី ៨៦នៃព្រះ ជន្មាយុ ដែលត្រូវនឹងថ្ងៃទី ២៥ កញ្ញា ឆ្នាំ១៩៦៩ វេលាម៉ោង ២០និង២០នាទី សម្ដេចព្រះសង្ឃរាជ ជួនណាតទ្រង់សោយព្រះទិវង្គត ក្នុង កណ្ដាលព្រះសកម្មភាពរបស់ព្រះអង្គ ក្រោយពីទ្រង់ប្រឈួនតែ៣ថ្ងៃប៉ុណ្ណោះ ដោយបានបូជាព្រះកាយ និងព្រះសិតបញ្ញាដើម្បី ព្រះពុទ្ធ សាសនា និងប្រជាជាតិខ្មែរ ដែលទ្រង់ជាមហាបុរសស្នេហាជាតិមាតុភូមិយ៉ាងមាំ ។ ពីធីប្រារព្ធធ្វើបុណ្យខួប ៣០ ឆ្នាំ នៃការសាយព្រះទិវង្គតសម្ដេចព្រះសង្ឃរាជជួននាត (២៥កញ្ញា ១៩៦៩-២៥ កញ្ញា១៩៩៩)បាន ព្រឹត្តទានៅក្នុងបរិវេណណៃពុទ្ធសាសនបណ្ឌិត្យរយ:ពេល ៣ ថ្ងៃ គឺថ្ងៃទី ២៤- ២៥ - ២៦ ខែកញ្ញា ឆ្នាំ ១៩៩៩ដើម្បីរំលឹកឧបការ គុណ ដែលព្រះអង្គរមានចំពោះប្រទេសជាតិទាំងខាងវិស័យវប្បធម៌អក្សរសាស្រ្ត អប.រំ សាសនា តាមសកម្មទូន្មានប្រៀនប្រដៅនិងស្នា ព្រះហស្ត ដ៏ ច្រើនដែលព្រះអង្គបានរៀបរៀងនិងនិពន្ធឡើង ពុំអាចបំភ្លេចបានឡើយ ។ សម្ដេចទ្រង់ប្រូសតនៅថ្ងៃអង្គារ ១១ រោច ខែផល្គុន ព.ស ២៤២៧ត្រវនឹងថ្ងទី ១១ ខែមីនា ឆ្នាំ ១៨៨៣នៅភូមិកំរៀងសង្កាត់ រកាកោះ ស្រុកគងពិសី ខេត្តកំពុងស្ពឺ, ព្រះបិតានាម ជួនព្រះមាតានាម យក់ ។ គ្រួសារនេះមានបុត្តតែពីនាក់ គឺសម្ដេចនិងឧកញ៉ាសោភ័ មន្រ្តី ជួន នុត ។ កាលនៅកុមារ បានសិក្សាអក្សរ និងលេខ ដរាបដល់ជន្មាយុ ១៤ ឆ្នាំបានបួសជាសាមណេរ នៅវត្តពោធិព្រឹក្សា(ហៅ វត្តពោ ល្យំ) សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ពីរឆ្នាំក្រោយមក, សម្ដេចបានចូលសិក្សាបរិយត្តធម៌នៅវត្តឧណ្ណា លោមវិញ ក្រុងភ្នំពេញ ។ លុះជន្មាយុគ្រប់២១ ឆ្នាំ បានបំពេញឧបសម្បទាជភិក្ខុនៅវត្តពោធិព្រឹក្សដែល ជាវត្តដើមដោយ ទ្រង់ទទួល នាម បញ្ញត្តិ ថា ជោតញ្ញាណោ រួចនិមន្តត្រឡប់ទៅគង់នៅវត្តឧណ្ណាលោមវិញ ។ សម្ដេចព្រះសង្ឃរាជ ជួនណាត (ជោតញ្ញាណោ) ជាអ្នកប្រាជ្ញជាតិមួយអង្គរ ដែលបានទទួលព្រះឋានជា អគ្គមហាបណ្ឌិតនៃសហ ភាពភូមាក្នុង ឆ្នាំ ១៩៥៤ និងជា អភិជមហារដ្ឋគុរុ នៃសហភាពភូមា ពីរដ្ឋាភិបាលនៃសហភាពភូមា ក្នុង ឆ្នាំ១៩៥៧ និងបានទទួលព្រះ ឋានជា បណ្ទិតអក្សរសាស្រ្តដំបូងបង្អស់ពីមហា-វិទ្យាល័យអក្សរសាស្រ្ត និងមនុស្សសាស្រ្ត នៃភូមិន្ទសកលវិទ្យាល័យភ្នំពេញ ក្នុង ឆ្នាំ ១៩៦៧ ដែលសម្ដេចព្រះ នរោត្តម ស៊ីហនុព្រះប្រមុខរដ្ឋ ទ្រង់បានប្រទានថ្វាយផ្ទាល់ ។ សម្ដេច ជួនណាត គឺជាអ្នកប្រាជ្ញដែលកើតពីសង្គមខ្មែរដ៏បរិសុទ្ធ ។ អ្នកប្រាជ្ញនីមួយៗ តែងដុះចំណេះប្រាជ្ញភ្លឺប្រុះសុសសព្វមុខវិជា ណា មួយ របស់ខ្លួនការដុះចំណេះប្រាជ្ញានេះ ជួនកើតមក ពីសិក្សាសន្សំដោយខ្លួនឯង ជួនចេះដោយការសិក្សាពីគ្រូបាធ្យាយ ។ ក្នុង បណ្ដាអ្នក ប្រាជ្ញទាំងពីរសណ្ឋាន នេះសម្ដេច ជួនណាតស្ថិតក្នុងប្រាជ្ញសណ្ឋានទីមួយ គឺថា លោកបានសន្សែសន្សំចំណេះប្រាជ្ញដោយខ្លួនឯង តាមរយ: សុ. ចិ. បុ. លិ. (ស្ដាប់, គិត,សួរ, សរសេរ ឬ កត់ត្រា) ។ ហេតុបានជាយើង ហ៊ានពោលដូច្នេះ ព្រោះសម័យ ដែល លោកមាន វ័យ នៅក្មេងនោះ ស្រុកយើងពុំទាន់មានសាលារៀនត្រកុំត្រកាលដូចសព្វថ្ងៃនេះទេ ទោះជាសាលា សិក្សាផ្លូវលោកក្ដី ផ្លូវសាសនាក្ដី ។ ម្យ៉ាងទៀត សមបើសម្ដេចលោកកើតនៅស្រុកស្រែ ផ្លូវលោក្ដីផ្លូវសាសនាក្ដី ។ ម្យ៉ាងទៀតសមបើសម្ដេចលោកកើត នៅស្រុកស្រែ (ភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសីខេត្តកំពុងស្ពឺ) ដែលជាស្រុកមួយនៅកៀនកោះថែមទៀតនោះក៏រឹងរឹតតែលង់ ក្នុងពភជ្រៅណាស់ ទៀត ។ បើលោកអ្នកធ្លាប់ទៅលេង ដល់ភូមិកំរៀង ស្រុកកំណើតព្រះអង្គ ក៏រឹតតែ កើតអនិច្ចាខ្លាំងណាស់ទៅទៀត រហូតដល់ឈរ ភាំងគិត ជញ្ជឹងគិតម្នាក់ឯងថា សម្ដេចព្រះសង្ឃរាជ លោកកើតក្នុងភូមិនេះសោះ ម្ដេចឡើយក៏ទៅជាអ្នកប្រាជ្ញបានហ្ន៎ !។ ទិដ្ឋភាពស្រុកភូមិនេះ នាំឲ្យយើងឃើញច្បាស់ថា ការរៀនសូត្ររបស់សម្ដេច ពិតជាផុសចេញពីសង្គមខ្មែរដ៏បរិសុទ្ធ គឺខ្មែរគ្មានលាយ វប្បធម៌បរទេសណាទេ បើទោះជាលាយឡំបាលី-សំស្រ្កឹត ក៏ជាបាលី-សំស្រ្កឹតប្ៀបខ្មែរ ដែលធ្លាប់រលាយមកក្នុងទំនៀមទម្លាប់ខ្មែរ រាប់ ពាន់ ឆ្នាំ ហើយដែរ ហើយចំណេះវិជ្ជាទាំងអស់សោត ក៏សុទ្ធតែកើតឡើងពីការប្រមូលសន្សំ ចេះចាំ កត់ត្រាទុក ពីគ្រប់ពីទិសទី មជ្ឈដ្ឋានអ្នកស្រែ ចំការខ្មែរសុទ្ធសាធ ។ លុះលោកមានវ័យចំរើនឡើងហើយ ទើបលោកនិមន្តទៅសិក្សានៅទីក្រុងបាភពប្រសព្វនឹង អរិយធម៌ អ្នកក្រុងស្គាល់ ឥពិទ្ធពលអរិយធម៌បរទេសខ្លះដែលបានមកលបលួចច្របល់ចូលក្នុងអរិយធម៌ខ្មែរ ក្នុងមជ្ឈដ្ឋានអ្នកក្រុងទាំងនេះ ។ បើទោះបីជាលោគបានជួបប្រទះ ដឹង អរិយធម៌ក្លាយទាំងនេះក្ដីសម្ដេចជួនណាតព្រះអង្គទ្រង់ក៏មិនក្រេបជាទម្លាប់ផ្ទាល់ព្រះអង្គដែរ ទ្រង់ គ្រាន់តែចេះ ហើយចំណាំទុក ថានេះជាអរិយធម៌គេមួយដែរ តែខ្មែរយើង នៅឯនេះទេមិនមែនដូចគេទេ ។ ការសិក្សារបស់លោក កាន់ តែដេញជ្រៅទៅៗត្រូវចេះត្រូវស្គាល់ អក្សរ-ភាសា-អរិយធម៌បរទេសផ្សេងៗ រហតដល់ត្រូវទៅបន្តវិជ្ជាឯទេសទៀត ប៉ុន្តែចំណេះដឹងថ្មីៗ ទាំង ប៉ុន្មាន គ្រាន់តែបង្កើនឲ្យលោកមានការ យល់ទូលាយខ្សែនេត្រាវែងឆ្ងាយ ធ្វើកាផ្ទូរផ្ទឹមគ្នាបាន គ្រប់ទិសតែប៉ុណ្ណោះ ឯមូលដ្ឋានដើម ខ្មែរ នៅតែដិតដក់ជាប់ក្នុងព្រះទ័យដដែលឥតល្អៀង ឥតរង្គើឡើយ ។ ដោយវីរិយភាពមោះមុតនិងគុណធម៌របស់ព្រះអង្គរសម្ដេច ព្រះសង្ឃ រាជ ជួនណាតបានក្លាយជាអ្នកប្រាជ្ញមួយព្រះអង្គក្នុងវិស័យពុហវិជ្ជា និងជាស្ថាបនិកដ៏ឧត្តមលើវិស័យវប្បធម៌សន្តិភាព ដែល មានកិត្តិ នាម ល្បី ល្បាយជាអន្តរជាតិ បីដូចផ្កាឈូកដុះចេញពីភក់ល្បប់ ។
     
រីក្ដីប្រយ័ត្ន មិនឲ្យភ្លាំងភ្លាត់ វិបត្តិស្មារី
ជាផ្លូវអម្រឹត វិសិដ្ឋឥតភ័យ ឥតទុក្ខសោកអ្វី
  កើតមានទៀតឡើយ។  
រីក្ដីប្រហែស ស្មារតីភ្លេចធ្វេស គនិតតោះតើយ
ជាផ្លូវមច្ចុ ស្លាប់កើតឥតស្បើយ ឥតកោះឥតត្រើយ
  វិលកើតវិលស្លាប់។  
នរូអ្នកណា មានចិត្តក្លៀវក្លា ប្រញឹកប្រញាប់
ខំប្រឹងប្រព្រឹត្ត ពិតជាធម៌ច្បាប់ អ្នកនោះស្លាប់
  ហើយដូចនៅរស់។  
នរូអ្នកណា អាប់ឥតប្រាជ្ញា ប្រមាទស្រស់ៗ
ភ្លេចភ្លាត់ស្មារតី រាល់ថ្ងៃទាំងអស់ អ្នកនោះនៅរស់
  ដោយដកដង្ហើម។  
ព្រះពុទ្ធទ្រង់ប្រាប់ ថាដូចជាស្លាប់ ស្រេចហើយគួរខ្ពើម
ទោះបីនៅរស់ ដោយសារដង្ហើម អ្នកប្រាជ្ញលោកឆ្អើម
  ស្ទើរក្អួតចង្អោរ។  
ជនផងគួរគិត គួរផ្ចង់គំនិត គួរកាត់គួរកោរ
គួរគេចចៀសវាង គួររាងគួរស្ងោរ រំងាស់ចិត្តចោរ
  លួចប្លន់អកុសល។  
យើងជាសាមញ្ញ នៅមានក្ដីក្នាញ់ គ្នាន់ខឹងរចល់
ក៏ពិតមែនហើយ ប៉ុន្តែកុំឆ្ងល់ គួរប្រឹងតំកល់
  ចិត្តកុំប្រមាទ។  
គួរប្រុងប្រយ័ត្ន ស្មារតីកុំភ្លាត់ កុំភ្លេចឱវាទ
អ្នកប្រាជ្ញទាំងឡាយ មានព្រះជាអាទិ៍ កុំឲ្យឃ្លៀងឃ្លាត
  ចាកធម៌សុចរិត៕៚៚៚  
ចូលក្នុងទំព័រអក្សរសាស្ត្រ

Misc

  • Archives

  • Categories

    • my
  • by Socheat