Select the Title to read

====================================


Welcome to my blog! សូមស្វាគមន៍ចំពោះការមកដល់របស់ប្រិយមិត្រទាំងអស់!


កូនលាទៅបួស

១. ហត្ថកូនប្រណម្យ

ក្រាបថ្វាយបង្គំ

លោកពុកអ្នកម្តាយ

    ជាព្រហ្មបង្កើត

រូបកូនទាំងឡាយ

កកើតរូបកាយ

 

 ព្រលឹងវិញ្ញាណ

 

២. ពុកម៉ែមានគុណ

គុណលោកសែនធ្ងន់

ពន់រែកពុំបាន

     ទោះភ្នំសមុទ្រ

មាសប្រាក់ប៉ុន្មាន

ពុំអាចប្រៀបបាន

 

ស្មើគុណមេបា

 

៣. តាំងពីក្នុងផ្ទៃ

រូបអ្នកម្តាយថ្លៃ

ចិញ្ចឹមបុត្រភ្ងា

      ទោះញើសនិងឈាម

ស្រក់ពេញពសុធា

ឥតដែលរួញរា

 

ពោលពាក្យថាហត់     ។

 

៤. ឱ្យតែកូនបាន

រស់សុខក្សេមក្សាន្ត

ទោះពុកម៉ែអត់

    ធ្វើការយប់ថ្ងៃ

ទាំងដើរទាំងរត់

មិនដែលពោលហត់

៥.ពុកម៉ែលំបាក

ធ្វើការឥតស្រាក

ញើសហូរជោគកាយ

    ទាំងក្តៅរងា

ភ្លៀងផ្គរឥតណាយ

ឈាមដូរយកបាយ

៦. បើទោះម៉ែអត់

ពុកខំស្វែងរត់

រកបុលខ្ចីចែក

     ការងារគ្រប់យ៉ាង

គ្មានអ្នករំលែក

ទ្រាំស្រក់ទឹកភ្នែក

 

ទោះឈឺឬជា             ។

 

៧. ម៉ែអើយកូនខុស

ពុកអើយអត់ទោស

ឱ្យកូនពុំងារ

     ហេតុកូនមិនដឹង

កូនខ្លាចកម្មពៀរ

រូបកូនគ្រប់គ្នា

 

សូមខមាទោស         ។

 

៨. ទោសតាមផ្លូវកាយ

មារយាទរាយមាយ

មាក់ងាយធ្លោយថ្លោះ

  កិរិយាឆ្គាំឆ្គង

ចចេសរឹងរូស

ទទឹងទាំងខុស

 

ហួសជាតិកូនម្តាយ         ។

 

៩. ទោសផ្លូវវាចា

ជេស្តីឡូឡា

វាចារាយមាយ

    ទ្រគោះបោះបោក

ជេខឹងឥតស្រាយ

មិនគិតវែងឆ្ងាយ

 

ជេរម្តាយឪ ពុក            ។

 

១០.រីឯផ្លូវចិត្ត

ភ្លេចភ្លាំងឥតគិត

គំនិតអាក្រក់

     គិតថាខ្លួនត្រូវ

មួម៉ៅជំទាស់

ប្រកែករកឈ្លោះ

 

យល់ខុសឥតស្បើយ       ។

 

១១.ទោសទាំងអស់នោះ

កូនបានធ្វេខ៉្វីស

នឹកឃើញអស់ហើយ

     ឱះឱ! ពុកម៉ែ

ទុក្ខកូនឥតស្បើយ

ឱពុកម៉ែអើយ!

 

សូមលោកលើកទោស      ។

 

១២.កូនសូមវន្ទា

ក្រាបសំពះលា

ពុកម៉ែទៅបួស

      ដើម្បីលាងបាប

កូនសូមសាងផ្នួស

សន្សំបុណ្យជួស

 

បួសជូនពុកម៉ែ            ។

 

១៣.សូមរាល់អានិសង្ស

កូនបានផ្ចិតផ្ចង់

បួសជាសាមណេរ

       និងសីលវតី

ហើយណាអ្នកមេ

កូនជូនពុកម៉ែ

 

ដោយក្តីស្នេហ៍ស្និទ្ធ

 

១៤.សូមលោកបានសុខ

កុំបីមានទុក្ខ

ស្រណុកកាយចិត្ត

      កូនចេញមកបួស

សូមពុកអាណិត

សូមម៉ែពេញចិត្ត

 

អនុមោទនាផង

 

Misc

  • Archives

  • Categories

    • my
  • by Socheat