| នេះគឺព្រះគុណម៉ែ | ||
| -ម៉ែលះបង់ | សម្ផស្សស្អាត | មកពរពោះ |
| ប្រាណស្លេកស្លក់ | ធ្ងន់មុខក្រោយ | ម៉ែទ្រាំបាន |
| មិនធុញទ្រាន់ | រក្សាគភ៌ | ដោយស្មោះស្មាន |
| រកផ្ទឹមគ្មាន | ហ៊ានលះបង់ | ដូចអ្នកម៉ែ ។ |
| -គ្រប់ដប់ខែ | ម៉ែប្រសូត្រ | ដួងជីវិត |
| ម៉ែស្នេហ៍ស្និទ្ធ | ជិតកៀកកើយ | ហើយថ្នមថែ |
| ទោះលំបាក | យ៉ាងណាក្តី | ឥតត្អូញត្អែ |
| សុដនម៉ែ | បង្កើតទឹក | ឱ្យកូនបៅ ។ |
| -មិនឱ្យរុយ | ស្រមោចមូស | វារំលង |
| ម៉ែស្នេហ៍ស្នង | កូនពៅម្តាយ | ឥតហ្មងសៅ |
| ជាងទ្រព្យធន | ឬមាសប្រាក់ | ដែលមាននៅ |
| ស្រឡាញ់ពៅ | ជាងជីវិត | មិនប្រែក្លាយ |
| -ឃើញកូនសុខ | ម៉ែរំភើប | តាមកូនដែរ |
| ម៉ែទុក្ខទ្វេ | ពេលកូនឈឺ | មិនសប្បាយ |
| អត់ងងុយ | នៅចាំថែ | ក្បែររាងកាយ |
| ទ្រូងស្ទើរធ្លាយ | បើដឹងថា | កូនអាប់ជោគ |
| -គ្រាកូនឃ្លាន | ម៉ែឃ្លានជាង | នាងសំរក់ |
| ទឹកភ្នែកស្រក់ | បារម្ភកូន | ស្វះស្វែងរក |
| ឱ្យកូនបាន | ទោះម៉ែអត់ | សល់សំបក |
| ម៉ែមិនខក | លះបង់បាន | ឱ្យកូនឆ្អែត ។ |
| -តើនរណា | ចាំអប់រំ | ផ្ទំនិស្ស័យ |
| កូនដឹងក្តី | នៅមិនធុញ | ចាំថ្នមថែ |
| ព្រះគុណណា | ប្រៀបឱ្យស្មើ | ព្រះគុណម៉ែ |
| អ្នកស្មោះស្នេហ៍ | ស្រឡាញ់ពិត | គឺម៉ែកូន ។ |