| ញើសឈាមពុកម៉ែ | |
| -ញើសឈាមពុកម៉ែ ហូរស្រក់ផែនដី | ទាំងយប់ទាំងថ្ងៃ ដួងចៃម៉ែស៊ូ |
| ទោះរងារក្តៅ មិនដែលទួញថ្ងូរ | ធ្ងន់ស្រាលលោកស៊ូដើម្បីនរណា ។ |
| -ឈ្ងោកមុខរកស៊ី នៅក្រោមថ្ងៃក្តៅ | ភ្លៀងផ្គរម៉ែនៅ បំពេញកិច្ចការ |
| អត់ធន់អត់ឃ្លាន មិនហ៊ានពិសារ | ទុកម្ហូបអាហារឆ្ងាញ់ឱ្យកូនអ្នក ។ |
| -ពុកម៉ែកូនខ្លះ ពន់រែកត្រាច់ចរ | ស្រែកឡើងស្អកកចរទៅគ្រប់ផ្ទះ |
| ស្មាលោកពងបែក ជើងលោកស្រាំប្រេះ | ឈឺខ្នងចង្កេះក៏មិនចុះចាញ់ ។ |
| -ពុកម៉ែកូនខ្លះ ធ្វើស្រែចំការ | ភ្លៀងផ្គរម៉្តេចម្តា មិនដែលទោរម្នេញ |
| ចាប់កាំបិតចប រួចហើយឆ្ពោះចេញ | មិនដែលចុះចាញ់ទោះភ្លៀងទោះផ្គរ។ |
| -រាង្គកាយទ្រុឌទ្រោម ស្គាំងស្គមល្ហិតល្ហៃ | តែដួងហប្ញទ័យ ពុកម៉ែស៊ូ |
| ធ្វើការធ្ងន់ស្រាល មិនដែលត្អូញថ្ងូរ | ញើសឈាមស្រក់ហូរដើម្បីកូន។ |