| ម៉ែ… | ||
| -ម៉ែ !ម៉ែ !ម៉ែ ! | ពាក្យនេះ | សែនមានន័យ |
| ព្រះគុណថ្លៃ | ច្រើនអនេក | ច្រើនប្រការ |
| ជាម្លប់ពោធិ៍ | ម្លប់ជ្រៃ | ម្លប់សុខា |
| ដល់បុត្រា | បុត្រី គ្មានអ្វីផ្ទឹម |
|
| -ម៉ែ!អ្នកឱ្យ | គ្រប់វេលា | ទោះថ្ងៃយប់ |
| ឱ្យសព្វគ្រប់ | កូនចង់បាន | ទាំងញញឹម |
| ទោះម៉ែអត់ | មិនឱ្យកូន | អស់សង្ឃឹម |
| ម៉ែញញឹម | ប្រឹងរត់រក | មកឱ្យកូន ។ |
| -ម៉ែប្រៀបដូច | ជាគ្រូពេទ្យ | ចាំរក្សា |
| ពេលជីវ៉ា | មានជំងឺ | មិនស្រួលខ្លួន |
| ម៉ែស្វះស្វែង | ទាំងយប់ថ្ងៃ | មើលថែកូន |
| មិនគិតខ្លួន | ឱ្យតែកូន | ជាសះស្បើយ ។ |
| -ម៉ែប្រៀបដូច | ធនាគារ | របស់កូន |
| ពេលមាសស្ងួន | កូនត្រូវការ | ដកប្រាក់ហើយ |
| ទោះម៉ែអត់ | មិនប្រកែក | ណាកូនអើយ |
| ហុចដៃហើយ | ម៉ែបើកឱ្យ | តាមត្រូវការ ។ |
| -ម៉ែអ្នកចង់ | ឃើញកូនថ្លៃ | មានក្តីសុខ |
| ម៉ែរងទុក្ខ | ស្រក់ទឹកភ្នែក | ណាជីវ៉ា |
| ពេលកូនស្ងួន | មានទុក្ខទោស | ដល់អត្មា |
| ម៉ែខ្លោចផ្សា | ឱរ៉ាប្រេះ | ហួសពីកូន ។ |
| ម៉ែចង់ឱ្យ | កូនស្ងួនម៉ែ | ជាមនុស្សល្អ |
| ទោះមានក្រ | ស ខ្មៅ | ណាកូនស្ងួន |
| បើសិនកូន | ធ្វើអាក្រក់ | នោះម៉ែកូន |
| នេត្រាហូរ | ឥតមានស្បើយ | ល្ហើយឡើយណា។ |