Select the Title to read
- Wrong Word កំណែពាក្យខុស
- Tonle Sab ពាក្យទន្លេសាប
- Malaysia's inflation not expected to go higher...
- Hanna kills 90 in Haiti
- Resident Protest Causes Halt in Lake Filling
- Rudd blames 'smiling predator' Costello for...
- Study finds brain chemical underpinning human...
- UAE takes strict precautionary measures against...
- ព្រឹត្តិការណ៍លើ...
- Khmer Speech - ខេមរយានកម
====================================
-ខ្ញុំបាទឈ្មោះ សុជាតិ មានស្រុកកំណើត ភូមិស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។
-ជានិស្សិត
-ឪពុកឈ្មោះ ស្វាយ ងន ជាកសិករ
-ម្តាយឈ្មោះ ឈឹម ឈួន ជាកសិករ
-មានបង្អូនចំនួន ៨ នាក់ (ប្រុស ៤ នាក់ ស្រី ៤នាក់) ខ្ញុំជាកូនទី ៨។
-ចំណូលចិត្តៈ កុំព្យូទ័រ, អានអត្ថបទ, កំណាព្យ, ស្តាប់ពត៌មាន ចំរៀង…..
| ត្រកូលខាងដើមខ្ញុំអក្សរ “ ង ” | ថែម(ធ្មេញកណ្ដុរ) “ ៉ ” ប្រកបលើ |
| ស្រះ (អា) “ា” “ន” (បន្តក់) “់” ជាដំណើរ | ជាឈ្មោះប្រសើរជីតាខ្ញុំ។ |
| “សុជាតិ” សុ ល្អពីកំណើត | ជាតិ គឺការកើតដ៏ឧត្ដម |
| ជាឈ្មោះខ្ញុំពិតឥតបន្លំ | សូមមេត្តកុំហៅទៅខុស។ |
| សម្លរមានរសព្រោះមាន ជាតិ | ស្រលាញ់ជាតិ ស្នេហ៍ជាតិ មានទាំងអស់ |
| ទីណាមានជាតិគឺឥតមោះ | និយាយដោយស្មោះឥតមុសា។ |
| នេះគឺអត្ថន័យ នៃនាមឈ្មោះ | ប្រែមកត្រួសៗតាមតម្រា |
| មិនមែនថាខ្ញុំចេះតែថា | សូមយាយសូមតាត្រាប្រណី។ |
| ខ្ញុំកើតនៅខែមិគសិរ | ប៉ែតសិបបួនរេទីដប់បី |
| ភូមិស្វាយសំរោងសែនអាល័យ | តាកែវ នៅ ព្រៃ កប្បាសជាក់។ |
| ឪពុកខ្ញុំបាទ នាមឈ្មោះ ងន | ដែលខ្មោចជីដូនលោកបានដាក់ |
| ឈឹម ឈួន មាតា ប្រាប់ឥតលាក់ | បងប្អូន ៨ នាក់ខ្ញុំកូនពៅ។ |
| ពេលនេះម៉ែឪគាត់ចាស់ៗ | អាសូរខ្លួនណាស់ព្រោះតែនៅ |
| កំលោះខ្លួនមួយព្រួយពេកកូវ | បងការអស់ទៅនៅតែឯង។ |
| ណាមួយគ្រួសារក៏ក្រខ្សត់ | ខ្ញុំត្រូវខាំមាត់សែនចំបែង |
| ព្រោះម៉ែឪចាស់ឈប់ពោលថ្លែង | គឺគាត់លះលែងហើយស្រែចំការ។ |
| អត្តា ហិ អត្តនោ នាថោ | ខ្ញុំត្រូវដេកថ្ងូរអនាថា |
| ខ្លួនទីពឹងខ្លួនឥតអ្នកណា | ជួយយកអាសារហើយពេលនេះ។ |
| ហើយម៉ែផ្ដាំថានែ៎ កូនពៅ | ពេលនេះកូនត្រូវតែជំនះ |
| ធ្វើស្រែចំការកុំប្រហែស | ក្រែងលផលនេះនឹងជួយកូន។ |
| ធ្វើម៉េចត្រកូលយើងក្រីក្រ | សូមកូនប្រុសល្អកុំសោះសូន្យ |
| ត្រូវខំប្រឹងរៀនឱ្យរលូន | ពេលនោះហើយកូនពេលថ្ងៃរះ។ |