Select the Title to read
- Wrong Word កំណែពាក្យខុស
- Tonle Sab ពាក្យទន្លេសាប
- Malaysia's inflation not expected to go higher...
- Hanna kills 90 in Haiti
- Resident Protest Causes Halt in Lake Filling
- Rudd blames 'smiling predator' Costello for...
- Study finds brain chemical underpinning human...
- UAE takes strict precautionary measures against...
- ព្រឹត្តិការណ៍លើ...
- Khmer Speech - ខេមរយានកម
====================================

| | ||
| - | នាដើមសតវត្សទីដប់ប្រាំមួយ | លង្វែករញ្ជួយដោយភ្លើងសង្រ្គាម |
|
| ឆ្នាំចូលលុកលុយច្បាំងបង្ហូរឈាម | ខ្មែរចាញ់សង្រ្គាមសៀមកៀរដូចគោ។ |
| - | គ្រឹស្ដសករាជមួយពាន់ប្រាំរយពីរ | នៅស្រុកគិរីអមរិន្រ្ទបូរណ៍ |
|
| ខេត្តកំពង់ឆ្នាំងក្បែរល្អាងភ្នំពោធិ | មានជាងឆ្លាក់ថ្មដ៏ល្បីល្បាញម្នាក់។ |
| - | នាមឈ្មោះមានន្ទប្រពន្ធឈ្មោះពៅ | ចរិយាត្រឹមត្រូវដូចស្រីគ្រប់លក្ខណ៍ |
|
| តាំងពីបានគ្នារកស៊ីកើនជាក់ | នាងពៅចេះលាក់ទុកដាក់សន្សំ។ |
| - | មានគោក្របីដីចំការស្រែ | ផ្ទះតូចក៏ប្រែក្លាយផ្ទះធំ |
|
| ព្រោះមានន្ទល្បីល្បាញគ្រប់ខេត្តឃុំ | អ្នកជាវចោមជុំមកសុំជួលឆ្លាក់។ |
|
|
|
|
| ២០- | ដោយទេពកោសល្យមានន្ទខ្ពង់ខ្ពស់ | ល្បីរន្ទឺហួសដល់អង្គខិត្តិយៈ |
|
| ព្រះរាជាគ្រងក្រុងលង្វែកជាក់ | ទើបប្រើអង្គរ័ក្សស្កាត់មកជួបជាង។ |
| - | ឲ្យមានន្ទឆ្លាក់រូបព្រះបរពិត្រ | ទុកជានិម្មិតមហិទ្ធិរិទ្ធិឥតល្អៀង |
|
| សំរាប់ប្រជាគោរពរៀងៗ | ទើបមានន្ទជាងប្រឹងប្រែងខំឆ្លាក់។ |
| - | ទីល្អាងភ្នំពោធិសំបូរណ៍ដោយថ្ម | អាចសាងរូបល្អមិនបែកមិនបាក់ |
|
| មានន្ទទុកដូចគុហាអមតៈ | សំរាប់ដំដាក់ឆ្លាក់ជារូបអ្វី។ |
| - | ឋិតឆ្ងាយពីផ្ទះដែលគេស្នាក់នៅ | បើដើរតាមផ្លូវឆ្ងាយមួយយោជន៍ដី |
|
| មានន្ទធ្វើការពេញៗមួយថ្ងៃ | រីឯពៅស្រីនៅចាំមើលផ្ទះ។ |
| - | ពៅនៅមើលផ្ទះជាមួយប្អូនថ្លៃ | ប្រុសឈ្មោះនាយក្រៃចេះធ្វើជាងមាស |
|
| មានប្រពន្ធដែរតែជាស្រីឆ្នាស | អ្នកផងស្គាល់ច្បាស់ឈ្មោះនាងមាលា។ |
|
|
|
|
| ២៥- | នាយក្រៃនិងប្រពន្ធរួមល្អស្រស់ | កាលពីមុននោះមិនរស់នៅជុំគ្នា |
|
| ជាមួយបងប្រុសព្រមទាំងភរិយា | ព្រោះនាងមាលាស្អប់ខ្ពើមបងថ្លៃ។ |
| - | មើលងាយមានន្ទគ្រាន់តែជាងឆ្លាក់ | មិនចេះរកប្រាក់បានដូចនាយក្រៃ |
|
| ដែលជាជាងទងប៉ិនប្រសប់ច្នៃ | កាត់កងកែខៃសន្សំមាសទុក។ |
| - | ការពិតនាយក្រៃចេះរកគ្រាន់ដែរ | ទាស់តែមាលាជាស្រីគ្មានឆ្លុក |
|
| ជាកញ្ជើរធ្លុះជ្រុះប្រាក់រពុក | គ្មានចេះដាក់ទុកដូចនាងពៅឡើយ។ |
| - | ចូលមួយចាយពីររកស៊ីមិនកើន | ខ្ជះខ្ជាយភ្លើតភ្លើនសប្បាយគ្មានត្រើយ |
|
| យូរទៅធ្លាក់ខ្លួនក្រខ្វះមុខក្រោយ | គ្រួសារខ្សត់ខ្សោយខុសឆ្ងាយពីបង។ |
| - | ថែមទាំងអ្នកជួលលែងមានចូលថ្មី | គេស្អប់នាយក្រៃរកស៊ីមិនត្រង់ |
|
| ភូតភរនៅហោរចោរនៅជាងទង | ក្រៃសែនមួរហ្មងចាញ់បងសព្វគ្រប់។ |
|
|
|
|
| ៣០- | ឃើញថាគ្រួសារប្អូនលំបាកពិត | ទើបពៅអាណិតដោយចិត្តមិនស្អប់ |
|
| ប្រាប់ឲ្យប្ដីហៅក្រៃមកនៅជាប់ | នឹងជួយផ្ដល់ទ្រព្យរកស៊ីជាថ្មី។ |
| - | ព្រោះមានន្ទពៅនៅតែពីរនាក់ | ទោះល្បីល្បាញពិតដល់ស្យាមបុរី |
|
| គង់មិនទាន់មានកូនដូចនាយក្រៃ | ជាចំណងដៃនៃក្ដីស្នេហ៍ឡើយ។ |
| - | ទើបតែឥឡូវស្រីពៅមានគភ៌ | មានន្ទត្រេកអររីករាយគ្មានស្បើយ |
|
| ព្រោះចិត្តទ្រាំចាំដប់ឆ្នាំមកហើយ | តាំងពីរួមខ្នើយអាយុសាមគត់។ |
| - | ប៉ុន្មានថ្ងៃនេះនាងពៅគ្រប់ខែ | នៅរង់ចាំតែថ្ងៃសំរាលបុត្រ |
|
| មានន្ទមិនបាននៅថែគត់មត់ | ដោយជាប់ប្រយុទ្ធឆ្លាក់រូបថ្វាយស្ដេច។ |
| - | គេឆ្លាក់ព្រះអង្គទ្រង់គ្រឿងសង្រ្គាម | ដាវក្ដាប់ដៃម្រាមព្រះនេត្រឥតធ្មេច |
|
| ឈរយ៉ាងអង់អាចមិនខ្លាចរត់គេច | ប្រុងចូលកំទេចខ្មាំងវាតទឹកដី។ |
|
|
|
|
| ៣៥- | ព្រះភ័ក្រ្តឆ្លាក់រួចដូចព្រះអង្គពិត | មានន្ទមានចិត្តរីករាយពេកក្រៃ |
|
| នឹកថាមុខជាអង្គព្រះភូរណៃ | គាប់ព្រះហឬទ័យពិតពុំខានឡើយ។ |
| - | កំពុងតែឈរភ្លេចខ្លួនគយគន់ | ស្រាប់តែផ្គរលាន់បន្ទរឥតស្បើយ |
|
| ខ្យល់បក់បោកពពកខ្មៅជុំពិតហើយ | ភ្លៀងធ្លាក់បណ្ដោយកណ្ដាលខែប្រាំង។ |
| - | ឯផ្លេកបន្ទោរភ្លឺផ្លេកពាសពេញ | ស្នូររន្ទះបាញ់លាន់ឮផាំងៗ! |
|
| ជាស្នូរចំឡែកលាន់ស្ទើរបែកល្អាង | បណ្ដាលឲ្យជាងមានន្ទភ័យម៉្លេះ?។ |
| - | រញ្ជួយដល់រូបចម្លាក់រាជា | តួព្រះកេសាស្ទើរដាច់របេះ |
|
| មានឈាមរហាមហូរតាមស្នាមប្រេះ | មានន្ទភ័យម៉្លេះស្រែកថ្ងូរម្នាក់ឯង។ |
| - | “ព្រះអើយហេតុអ្វីទៅជាដូច្នេះ | មិនដែលប្រទះទេរឿងគួរស្ងែង |
|
| រូបឆ្លាក់ល្អហើយប្រែប្រេះជាក់ស្ដែង | តើនឹងថ្លាថ្លែងប្រាប់គេម្ដេចទៅ?” ។ |
|
|
|
|
| ៤០- | ស្រាប់តែពេលនោះនាយក្រៃប្អូនជាង | បានរត់កាត់ភ្លៀងចូលមកស្រែកហៅ៖ |
|
| “ថាបងមានន្ទប្រញាប់ចេញទៅ | ព្រោះអីបងពៅសំរាលកូនហើយ!” ។ |
| - | គ្រាន់តែឮក្រៃប្រាប់ពីប្រពន្ធ | ពេលនោះមានន្ទសួរភ្លាមឲ្យឆ្លើយ៖ |
|
| “ម្ដេចកាលពីម្សិលនាងថានៅឡើយ | ឥឡូវកើតហើយគួរឲ្យឆ្ងល់ពេក!” ។ |
| - | ក្រៃក៏ឆ្លើយថា៖ “ព្រឹកគាត់មិនឈឺ | ស្រាប់តែពេលឮរន្ទះចម្លែក |
|
| គាត់ក៏ឈឺពោះភ្លាមទឹកភ្លោះបែក | ខ្ញុំរត់ហៅស្រែកឆ្មបស្ទើរមិនទាន់!” ។ |
| - | ជាងឆ្លាក់កាន់តែខ្វល់ខ្វាយហ្មងសៅ | សួរថា៖ “បើពៅកើតពេលអាសន្ន |
|
| ចំពេលរន្ទះបាញ់គួរភ័យស្លន់ | តើឯងបានគន់ឃើញកូនម៉េចដែរ?”។ |
| - | ក្រៃថា៖ កូននោះប្រុសហើយស្អាតណាស់ | គ្មានស្នាមផ្ដេសផ្ដាសនៅលើខ្លួនទេ |
|
| គួរបងប្រញាប់ទៅកុំឃ្នាន់ឃ្នេរ | បងពៅឮតែហៅរកបង។ |
|
|
|
|
| ៤៥- | មានន្ទថា៖ “បងទៅមិនទាន់បាន | ព្រោះអង្គក្សត្រក្សាន្តប្រើមន្ត្រីផង |
|
| មកដល់ឥឡូវ! ប្រាប់ពៅនួនល្អង | កុំបីថាបងព្រងើយឡើយណា!។ |
| - | មន្ត្រីត្រូវមកមើលរូចចម្លាក់ | ដែលបងបានឆ្លាក់យកទៅរាយការណ៍ |
|
| ឥឡូវដូចហើយត្រឹមព្រះភ័ក្រ្តា | ទាស់តែកេសាប្រេះឆាមានឈាម។ |
| - | បើពួកមន្ត្រីមកឃើញដូច្នេះ | មុខជាគេរិះគន់ហើយគំរាម |
|
| ច្នេះបងត្រូវនៅសំអាតស្នាមឈាម | កុំឲ្យទាក់ទាមមានរឿងអាស្រូវ!” ។ |
| - | ក្រៃថា៖ “រន្ទះឲ្យប្រេះក | រូបចម្លាក់ថ្មអង្គព្រះឆោមឆ្លៅ |
|
| ក្រែងជាប្រផ្នូលដូចក្អែកបូលហៅ | កើតហេតុហ្មងសៅដល់ហ្លួងទេដឹង!” ។ |
| - | មានន្ទថា៖ “ឯងកុំនិយាយផ្ដាស់ | ប្រញាប់ទៅផ្ទះប្រាប់ពៅព្រលឹង |
|
| កាលណារួចរាល់បងនឹងវិលវឹង | កុំឲ្យពៅខឹងក្រែងទាស់សរសៃ!” ។ |
|
|
|
|
| ៥០- | ក្រៃស្ដាប់ចប់ភ្លាមភ្លែតចេញពីល្អាង | ស្មើនឹងព្យុះភ្លៀងក៏រាំងបើកថ្ងៃ |
|
| ឯរូបដែលប្រេះមានឈាមគួរភ័យ | ប្រែជាល្អក្រៃម៉ដ្ឋខៃដូចដើម។ |
| - | ពេលដែលមានន្ទលែងព្រួយភ័យភិត | ប្រៀបដូចស្មៅស្វិតត្រូវទឹកសន្សើម |
|
| ស្រាប់តែសេះបីមាឌមាំសម្បើម | ដឹកមន្ត្រីឆ្នើមបីនាក់មកដល់។ |
| - | មានន្ទខំអរអញ្ជើញមន្ត្រី | ចុះពីអាជានេយ្យប្រុងចូលមណ្ឌល |
|
| មើលរូបចម្លាក់នៃព្រះចមពល | ក្រែងគេជួយផ្ដល់យោបល់យ៉ាងណា?។ |
| - | ពេលនោះមន្ត្រីស្រដីទាំងស្លន់ | ប្រាប់ឲ្យមានន្ទភៀសខ្លួនឆាប់រ៉ា |
|
| កុំឲ្យទ័ពសៀមដេញតាមមកកៀរ | យកទៅស្រុកវាជាឈ្លើយសង្រ្គាម។ |
| - | មានន្ទសួរថា៖ “តើមានរឿងអ្វី?” | ឯពួកមន្ត្រីឆ្លើយប្រាប់ទៀតភ្លាម៖ |
|
| “ប្រញាប់ចេញទៅកុំនៅទីមទាម | ព្រោះពេលនេះសៀមចូលស្រុកលុកទៀតហើយ” ។ |
|
|
|
|
| ៥៥- | កាលមុនខ្មែរបានសំលាប់បុត្រា | ព្រះចៅអយុធ្យាឈឺផ្សារគ្មានស្បើយ |
|
| ខឹងគុំគួនខ្មែរគ្មានភ្លេចសោះឡើយ | ទើបពេលនេះហើយគេមកសងសឹក។ |
| - | មានន្ទឮហើយក៏ឆ្លើយប្រញាប់៖ | “ថាខ្មែរសម្លាប់នោះត្រូវពន្លឹក |
|
| ព្រោះបុត្រស្ដេចសៀមបង្ករវរវឹក | ពេលមកគ្រងទឹកដីក្រុងលង្វែគ។ |
| - | វាដើរជិះជាន់ហូតពន្ធរាស្រ្តខ្មែរ | អ្នកស្រុកអ្នកស្រែស្គាល់តែទឹកភ្នែក |
|
| អាងតែខ្មែរនៅក្រោមនឹមអម្រែក | ខ្មែរឈឺចាប់ពេកលួចធ្វើគត់ទៅ” ។ |
| - | មន្ត្រីថា៖ “ខ្មែរធ្វើនោះត្រូវមែន | តែទ័ពរាប់សែនសៀមមកឥឡូវ |
|
| កាប់សម្លាប់ខ្មែរហូរហែពេញផ្លូវ | អ្នកដែលសល់នៅកៀវទៅស្រុកវា។ |
| - | វាបាចប្រាក់ដួងចូលឬស្សី | ខ្មែរល្ងង់ប្រុសស្រីនាំគ្នាកាប់ឆ្ការ |
|
| ចង់បានប្រាក់ដួងសៀមចូលប្រហារ | ទាំងព្រះរាជាវាធ្វើគត់ហើយ” ។ |
|
|
|
|
| ៦០- | មានន្ទរន្ធត់ស្រែកភ្លាត់សំលេង | យំដូចកូនក្មេងក្សត្រត្រាណត្រើយ៖ |
|
| “បើទ្រង់ក្ស័យមែនខ្មែរទុក្ខទៀតហើយ | ចុះហេតុម្ដេចឡើយមិនជួយការពារ?” ។ |
| - | មន្ត្រីថា៖ “សៀមមកច្រើនលើសលប់ | ដូចធ្លាយទំនប់ខ្មែរដកឃ្លា |
|
| បាក់ស្មារតីខ្លាចមិនអាចរាំងរា | ព្រោះព្រះរាជាក្ស័យព្រះជន្មទៅហើយ។ |
| - | នាម៉ឺនមន្ត្រីដោយភិតភ័យពេក | រត់គេចបែកខ្ញែកគ្មានសល់ម្នាក់ឡើយ |
|
| សៀមចូលលង្វែគប្រមូលអស់ហើយ | អ្នកកុំកន្តើយឆាប់រត់គេចទៅ! ។ |
| - | អ្នកជាសិល្បករមានស្នាដៃខ្ពស់ | វាដេញសួរឈ្មោះហូរហែតាមផ្លូវ |
|
| ពេលនេះយើងឃើញទ័ពវាសំដៅ | មកដល់ឥឡូវកុំនៅរេរា...!” ។ |
| - | ពោលចប់មន្ត្រីជិះសេះចេញភ្លាម | មានន្ទចុកឈាមក្រៀមក្រំអង្គារ |
|
| ស្ដាយរូចចម្លាក់អង្គព្រះរាជា | ទើបស្ទុះម្នីម្នាយកកំណាត់គ្រប។ |
|
|
|
|
| ៦៥- | ហើយបិទទ្វារល្អាងយ៉ាងជិតគត់ហ្មត់ | រួចខំប្រឹងរត់កាត់ព្រៃលាក់លប |
|
| ទៅដល់ផ្ទះភ្លាមទាំងហត់ត្រហប | ប្រញាប់អោនថើបថ្ងាសកូនសម្លាញ់។ |
| - | រូចទើបថើបថ្ងាសភរិយាហើយពោល | ថា៖ “ពៅបណ្ដូលអូនកុំទោម្នេញ |
|
| ពេលនេះទ័ពសៀមចូលមកពាសពេញ | កាប់សម្លាប់ដេញខ្មែរពេញលង្វែគ។ |
| - | ធ្វើគត់ទាំងហ្លួងល្បួងចាប់ទាំងរាស្រ្ត | សៀមមកពេលនេះសាហាវពន់ពេក |
|
| កៀរខ្មែរទាំងគ្រួមុខគួរសង្វេគ | ព្រាត់ប្រាស់បាក់បែកទឹកភ្នែករីងរៃ។ |
| - | គេប្រាប់ថាសៀមនឹងមកចាប់បង | ព្រោះវាប៉ុនប៉ងមកយូរខែថ្ងៃ |
|
| ខ្មែរមានជំនាញសិល្បៈល្បាញល្បី | ទោះប្រុសឬស្រីវាចាប់ទាំងអស់។ |
| - | ពេលនេះបងមកសូមលាពៅស្ងួន | ដើម្បីភៀសខ្លួនឲ្យផុតគ្រោះ |
|
| ទៅមួយគ្រាសិនចាំសៀមចេញអស់ | បងនឹងបានរស់វិលមកផ្ទះវិញ!” ។ |
|
|
|
|
| ៧០- | គ្រាន់តែឮច្នោះស្រីស្រស់មាលា | ធ្វើឬកមាយារស្រែកថ្ងូរទោរម្នេញ |
|
| ថា៖«បងក្រៃខ្ញុំក៏ត្រូវតែចេញ | ក្រែងសៀមវាដេញចាប់យកទៅដែរ» ។ |
| - | មានន្ទឃាត់ភ្លាមថា៖ «ប្អូនកុំភ័យ | ចំពោះរូបក្រៃមិនសូវល្បីទេ |
|
| គ្រាន់តែជាងមាសដូចឯងដូចគេ | សៀមមិនចាប់ទេ កុំរេគេចអី! » ។ |
| - | រីឯស្រីពៅនៅលើចង្រ្កាន | ក្រោយពេលដែលបានឮពាក្យពេចន៍ប្ដី |
|
| ទឹកភ្នែកស្រក់ភ្លាមហូរដាមលើផ្ទៃ | ភ័ក្រ្តហើយស្រដីទាំងអួលអាកាថា៖ |
| - | «ថ្ងៃនេះនឹកថាបងរីករាយណាស់ | ពេលវិញដល់ផ្ទះឃើញវង់ភ័ក្រ្តា |
|
| កូនទើបនឹងកើតគួរឲ្យស្នេហា | ដែលបងប្រាថ្នាមកយូរឆ្នាំហើយ។ |
| - | ដឹងអីជាបងត្រូវព្រាត់ពីអូន | ព្រមទាំងពីកូនង៉ាតូចនៅឡើយ |
|
| សូមបងយកអូនទៅផងបងអើយ | បើគ្មានបងហើយអូនរស់ម្ដេចទៅ ? » ។ |
|
|
|
|
| ៧៥- | មានន្ទមន្ទន់ខ្លួនឱបភរិយា | ថ្លែងថា៖ «ពុំងារអូនកុំសោកសៅ |
|
| អូនសរសៃខ្ចីស្រីមិនអាចទៅ | ណាមួយកូនពៅក៏នៅតូចខ្ចី។ |
| - | នៅទីនេះមានក្រៃនិងមាលា | ចាំជួយការពារបំរើចរណៃ |
|
| បងទៅពួននៅភ្នំក្រវាញព្រៃ | ព្រោះពួកមន្ត្រីទៅទីនោះដែរ ! » ។ |
| - | ពេលនោះនាយក្រៃស្រដីស្រស់ស្រួល | ថា៖ «បងកុំព្រួយពីរឿងមើលថែ |
|
| បងបានជួយខ្ញុំរស់មកច្រើនខែ | ខ្ញុំក៏ត្រូវតែបំរើបងពៅ ! ។ |
| - | ចុះបងគិតចាកចេញទៅពេលណា | មានន្ទឆ្លើយថា៖ «បងចេញឥឡូវ! » |
|
| ទើបងាកឆ្ពោះទៅផ្ដាំចំពោះស្រីពៅ | «ចូរស្រស់ឆោមឆ្លៅថែកូនឲ្យល្អ ។ |
| - | បងសូមដាក់ឈ្មោះកូនយើងឲ្យស្រេច | ហៅថាមនោពេជ្រណា៎ស្រស់បវរ » |
|
| ស្រាប់តែមានស្នូរជើងសេះលាន់ខ្ទរ | ទ័ពសៀមអ៊ូអរមកពេញមុខផ្ទះ ។ |
|
|
|
|
| ៨០- | មាលានិងក្រៃភ័យពេករត់ពួន | យករួចតែខ្លួនពួនយ៉ាងរហ័ស |
|
| រីឯមានន្ទឃើញសៀមពេញពាស | ចិត្តរេស្ទើស្ទះចង់ចេញផ្លូវក្រោយ ។ |
| - | តែទ័ពសៀមព័ទ្ធជិតជុំទាំងអស់ | ទោះជាចេះហោះក៏មិនរួចឡើយ |
|
| ទើបចូលមកផ្ដាំពៅជាចុងក្រោយ | ថា៖ «បងលាហើយណា៎ពៅពិសី! ។ |
| - | មិនដឹងថ្ងៃណាបងបានមិលវិញ | អូនកុំទោម្នេញនឹកបងពេកអី |
|
| បើយើងជាគូគាប់ព្រេងនិស្ស័យ | ទោះយូរខែថ្ងៃបងគង់ត្រឡប់។ |
| - | បងសូមផ្ដាំថាពេលណាអូនជា | សូមពៅពុំងារឆ្លាក់រូបឲ្យចប់ |
|
| ព្រោះអូនក៏ចេះឆ្លាក់យ៉ាងប្រសប់ | ពេលណាឆ្លាក់ចប់ត្រូវបិទឲ្យជិត។ |
| - | កុំឲ្យរឿងនេះដឹងដល់អ្នកណា | សូមស្រស់ជិវ៉ាចាំណាវិរមិត្រ |
|
| ដល់កូនមានវ័យម្ភៃប្រាំឆ្នាំពិត | សឹមកែវវរមិត្របើកឲ្យវាឃើ់ញ! »។ |
|
|
|
|
| ៨៥- | ពេលនោះមេទ័ពសៀមម្នាក់ចេះខ្មែរ | បើកភ្នែកលៀនត្លែស្រែកយ៉ាងគំរើយ៖ |
|
| «កុំរត់ទៅណាយើងស្គាល់ឯងហើយ | ឆាប់ចុះមកវ៉ើយ បើមិនចង់ស្លាប់ ! » ។ |
| - | ពេលនោះទារកនៅលើអង្រឹង | ស្រែកយំវ៉ាំងៗ ហាក់ចង់ឃាត់ប្រាប់ |
|
| ដល់ទៅមានន្ទដែលឈឺចុកចាប់ | មានន្ទត្រឡប់ងាកមើលមកក្រោយ ។ |
| - | គេលូកដៃទៅអង្អែលកូនប្រុស | ទើបដើបង្ហួសទៅពោលយ៉ាងខ្សោយ |
|
| ប្រាប់ថា៖ «បងលាពេលនេះដល់ហើយ | កុំភ្លេចសោះឡើយបណ្ដាំណា៎ថ្លៃ! » ។ |
| - | ភរិយាកំសត់អត់ទ្រាំមិនបាន | ក៏ខំងើបប្រាណសម្លឹងមុខប្ដី |
|
| ទឹកភ្នែកតក់ៗស្រក់លើខ្នងដៃ | ហើយវាចាខ្លីពីរបីឃ្លាថា៖ ។ |
| - | «បងទៅអយុធ្យានាមជាឈ្លើយសឹក | ខំឆីបាយទឹកថែធួនជីវ៉ា |
|
| ទោះគេប្រើឲ្យធ្វើអ្វីយ៉ាងណា | សូមបងមេត្តាកុំរឹងទទឹង ។ |
| ៩០- | ក្រេងបងមានភ័ព្វបានត្រឡប់វិញ | អូននៅទន្ទេញចាំតែព្រលឹង |
|
| ខ្លួនអូនជាក្បូនជូនកូនឆ្លងស្ទឹង | សូមប្រុសព្រលឹងកុំព្រួយឲ្យសោះ ! » ។ |
| - | ដោយគ្មានសង្ឃឹមគេទៅណាទាន់ | ពេលនោះមានន្ទក៏ព្រមដើរចុះ |
|
| ទៅតាមទ័ពសៀមទាំងស្ដាយស្រណោះ | មានខ្មែរស្រីប្រុសដែលវាកៀរទៅ។ |
| - | ក្រឡេកមើលក្រោយឃើញតែពៅស្រី | ខំវារលើកដៃនៅក្បែររងស្បូវ |
|
| បាត់សូនប្អូនថ្លៃ និងក្រៃប្អូនពៅ | មិនឈរមើលថផ្លូវគេទៅសោះឡើយ។ |
|
| |||
| (ពាក្យ ៤) | |||
| - | មានន្ទត្រូវសៀម | កៀរទៅបាត់ស្ងៀម | ក្រៀមក្រំរហូត |
| ពៅនៅដូចទូក | បាក់ដាច់ចង្កូត | ថែរកូនរហូត | |
| ធំជាលំដាប់។ | |||
| - | តែពេលឥឡូវ | ជីវភាពនាងពៅ | ត្រូវប្រែក្រឡាប់ |
| ដោយសារប្អូនថ្លៃ | ទាំងពីរមិនស្ដាប់ | នាំគ្នាត្រឡប់ | |
| ជាស្អប់នាងវិញ។ | |||
| ៩៥- | មកពីមាលា | ស្រីពុតពាលា | មារយាជ្រក់ជ្រិញ |
| គ្រាន់តែមានន្ទ | បងថ្ងៃចាកចេញ | នាងក៏បើកធ្មេញ | |
| បញ្ចេញចង្កូម។ | |||
| - | ពាក្យក្រៃសន្យា | ចាំជួយរក្សា | ថ្នាក់ថ្នមលោងលោម |
| ប្រែជាមានន័យ | ប្រៀបដូចបាយផ្អូម | ពៅរស់ទ្រុឌទ្រោម | |
| ស្គាំងស្គមរាល់ថ្ងៃ។ | |||
| - | ដោយរវល់តែ | បីបមថ្នមថែ | មនោពេជ្រចរណៃ |
| និងឆ្លៀតពេលខ្លះ | ទៅបង្ហើយដៃ | ឆ្លាក់រូបក្សត្រថ្លៃ | |
| រាល់ថ្ងៃគ្មានខាន។ | |||
| - | ដូចហុចឱកាស | ឱ្យមាលាឆ្នាស់ | និងក្រៃសាមាន្យ |
| កិបកេងប្រវ័ញ្ច | យកទ្រព្យធនធាន | ដែលនាងពៅបាន | |
| រកសន្សំទុក។ | |||
| - | ក្រៃថាមានន្ទ | ព្រមចែកទ្រព្យធន | ឱ្យគេគ្រប់មុខ |
| ការពិតមាលា | បញ្ជាចាក់រុក | នាងពៅកើតទុក្ខ | |
| មុខគួរអនិច្ចា។ | |||
| -១០០- | មិនតែប៉ណ្ណោះ | ក្រៃចិត្តទុយ៌ស | បានក្លែងរឿងថា |
| មានន្ទសៀមកៀរ | ទៅអយុធ្យា | ត្រូវសៀមប្រហារ | |
| មរណាទៀងជាក់។ | |||
| - | តែមុននឹងស្លាប់ | បានឆ្លៀតផ្តាំប្រាប់ | តាមឈ្នួញលក់ម្រក្ស |
| ថាឲ្យពៅចែក | រំលែកមាសប្រាក់ | និផ្ទះធំជាក់ | |
| ដល់ក្រៃមាលា។ | |||
| - | ជាងនេះទៅទៀត | ក្រៃខំឆ្លះឆ្លៀត | ប្រាប់ញាតិគ្រប់គ្នា |
| ថាពៅមានប្រុស | សាហាយពាលា | ហើយយកទ្រព្យា | |
| ទៅចិញ្ចឹមស្មន់។ | |||
| - | ដូចច្នេះមិនត្រូវ | ចែកទ្រព្យឲ្យពៅ | ស៊ីចាយលោភលន់ |
| ព្រោះជាកម្លាំង | ញើសឈាមមានន្ទ | ត្រូវយកទ្រព្យធន | |
| ឲ្យក្រៃគ្រប់គ្រង។ | |||
| - | នាងពៅតូចចិត្ត | នឹករឿងប្រឌិត | ដែលឥតទំនង |
| មិនស្តាយទេទ្រព្យ | អាចរកបានផង | តែស្តាយកន្លង | |
| ត្រង់រឿងកិត្តិយស។ | |||
| ១០៥- | ជាយូរមកហើយ | ពៅខំឥតស្បើយ | រក្សាក្តីស្មោះ |
| ហេតុម្តេចគេចោទ | ថានាងកទុរយស | ក្បត់ចិត្តមានប្រុស | |
| ខុសពីការពិត។ | |||
| - | ក៏ឡើងទៅប្តឹង | ថារួបនាងហ្នឹង | មិនមែនក្បត់ផិត |
| ដល់លោកមេស្រុក | អមរិន្ទនិម្មិត | ឲ្យជួយពិនិត្យ | |
| គិតរកខុសត្រូវ។ | |||
| - | គូរឲ្យឆ្អែតចិត្ត | មេស្រុកនិម្មិត | គំនិតអាស្រូវ |
| ចូលជើងខាងក្រៃ | ក្រឡៃសខ្មៅ | ចោទថានាងពៅ | |
| អាស្រូវពិតមែន។ | |||
| - | កាត់ឲ្យនាងខុស | ទំលាក់កំហុស | ព្រោះតែសំណែន |
| សែនចុកចាប់ក្រៃ។ | |||
| - | ពៅតែម្នាក់ ឯង | មាលាខំក្លែង | មានទាំងសាក្សី |
| ថាឃើញនាងដេក | ជាមួយប្រុសថ្មី | ពៅប្តឹងចាញ់ក្រៃ | |
| ហឬទ័យឥតល្ហែ។ | |||
| ១១០- | គេឲ្យនាងចុះ | ជាមួយកូនប្រុស | គ្មានយកអ្វីទេ |
| ផ្ទះគោក្របី | ដីចំការស្រែ | ក្រែថាជាកេរ | |
| ឪ្យម៉ែចែកឲ្យ។ | |||
| - | ពៅប្រឹងតវ៉ា | ពាក្យប្អូនថ្លែថា | មិនពិតសោះឡើយ |
| ការពិតអ្វីៗ | គ្មានអ្នកណាឲ្យ | គឹខ្ញុំទិញក្រោយ | |
| រកស៊ីមានបាន! | |||
| - | គ្មានអ្នកណាស្តាប់ | មេស្រុកបង្គាប់ | ឲ្យពៅកល្យាណ |
| នាំកូនចុះចេញ | ពីផ្ទះភូមិស្ថាន | កូនតូចទើបបាន | |
| អាយុពីរឆ្នាំ។ | |||
| - | ពៅក៏យល់ព្រម | ទៅរស់ក្នុងខ្ទម | មួយក្បែរល្អោងភ្នំ |
| ដែលប្តឹងសង់ទុក | ដាក់គ្រឿងឆ្លាក់ដំ | នាងខាំមាត់ទ្រាំ | |
| រស់ទាំងទឹកភ្នែក។ | |||
| - | គ្មានអ្នកណាជួយ | រកយុត្តិធម៌ឲ្យ | ដោះស្រាយវែកញែក |
| ស្តេចក៏ក្សិណក្ស័យ | មន្ត្រីក៏បែក | មានទឹកភ្នែក | |
| ជ្រែកទ្រូងអភ័ព្វ។ | |||
| ១១៥- | ទោះយ៉ាងនេះក្តី | ក៏ពៅពិសី | គ្មានក្តីធុញថប់ |
| មិនខឹងនឹងក្រៃ | ប្អូនថ្លែល្មោភទ្រព្យ | នាងនៅតែរាប់ | |
| | ជាប្អូនជានិច្ច។ | ||
| - | នាងសុខចិត្តទ្រាំ | រស់តាមផលកម្ម | ជាមួយមនោពេជ្រ |
| ហើយខំឆ្លាក់រូប | លុះបានសំរេច | ហើយពៅមិនភ្លេច | |
| ធ្វើតាមពាក្យប្តី។ | |||
| - | នាំរុំរូបជិត | ទ្វារល្អាងក៏បិទ | គ្មានអ្នកឃើញអី |
| ហើយមិនជឿសោះ | ថាមានន្ទក្ស័យ | គឹថាពាក្យក្រៃ | |
| ជាពាក្យក្លាយក្លែង។ | |||
| - | សំរាប់មានន្ទ | នាងជាប្រពន្ធ | យល់ចិត្តជាក់ស្តែង |
| ព្រោះគេជាប្រុស | ដឹងខ្យល់ស្គាល់ខ្លែង | ស្គាល់ភ្លើងស្គាល់ផ្សែង | |
| ចេះបែងចេះបត់ | |||
| - | បើគ្មានរោគា | មានន្ទពិតជា | មិនសា្លប់ប្រាកដ |
| នាងនៅសង្ឃឹម | តែមិនហ៊ានមាត់ | ទ្រាំរស់កំសត់ | |
| រង់ចាំផ្លូវប្តី។ | |||
| ១២០- | ចំណែកមាលា | ស្រីកលមាយា | ជាមួយនាយក្រៃ |
| ក្រោយពីឈ្នះពៅ | ឡើងនៅផ្ទះថ្មី | សប្បាយរាល់ថ្ងៃ | |
| គ្មានព្រួយភ័យភិត។ | |||
| - | មាលាអួតថា | នេះជាប្រាជ្ញា | របស់នាងពិត |
| បើគំនិតក្រៃ | គ្មានអ្វីនឹងលិទ្វ | ទើបដំឡើងឬទ្វិ | |
| ត្រួតប្តីរហូត។ | |||
| - | ក្រៃមានកូនប្រុស | តែម្នាក់ប៉ុណ្ណោះ | ឈ្មោះថាវិគ្រោត |
| អាយុប្រាំឆ្នាំ | ឫកធំរហូត | រាងកាយមិនស្លូត | |
| ដូចមនោពេជ្រឡើយ។ | |||
| - | ស្រាប់តែមានថ្ងៃមួយ | ពៅកាន់តែព្រួយ | កើតទុក្ខគ្មានស្បើយ |
| ព្រោះបានឮថា | ប្ដីស្លាប់ពិតហើយ | ដោយបានចម្លើយ | |
| ឈ្មួញសម្ពាយម្នាក់។ | |||
| - | ឈ្មួញនោះបានប្រាប់ | ថាមានន្ទស្លាប់ | ព្រោះតែរឿងលាក់ |
| មិនព្រមបង្រៀន | របៀនគូរឆ្លាក់ | ក្បូរក្បាច់សិល្បៈ | |
| ដល់ជនជាតិសៀម។ | |||
| ១២៥- | ទើបគេប្រហារ | តាមព្រះអាជ្ញា | នៃចៅស្យាម |
| នាងពៅឮហើយ | ទឹកភ្នែករហាម | ម្ដងនេះជឿតាម | |
| ថាប្ដីស្លាប់ពិត។ | |||
| - | ពៅអស់សង្ឃឹម | ដូចមេឃទូរទិម | ខ្មួលខ្មៅងងឹត |
| ភ្លៀងស្រក់ស្រោចខ្ទម | រញមដួងចិត្ត | ||