មកទៀតហើយ ខ្ញុំបាទ សូមប្រាប់អំពីចំណុចតូចៗ តែមានប្រយោជន៍ ជាគន្លឺះសំខាន់ៗ ដែលគួរយល់ដឹង សំរាប់អ្នកចង់​បានចំរៀង ឬ វីដេអូ ដែលអ្នកបានបើកស្ដាប់ ឬមើលហើយ ក្នុងវេបសាយផ្សេងៗ ។

 

 

ហើយដោយពុំចាំបាច់ប្រើប្រូក្រាមទាញយកទេ ក៏អាចយកចំរៀងបានដោយងាយៗ

 

 

តែចំរៀង ឬវីដេអូនោះ លុះត្រាអ្នកស្ដាប់ ឬទស្សនាចប់ម្ដងរួចហើយ ទើបអាចយកមកទុកស្ដាប់ថ្ងៃក្រោយទៀតបាន។

ឧទាហរណ៍បានស្ដាប់ចំរៀង ១ បទ បានចប់ហើយ រួចអ្នកចូលទៅយកតាមវិធីខាងក្រោមនេះ៖

(1)-Tool > (2)-Internet Options... >  (3)- in the Temporary Internet Files Click Setting > (4)-in the Temporary Internet Files Folder Click View Files...  ដូចក្នុងរូប៖

នោះអ្នកនឹងឃើញ Files ជាច្រើន (រាល់ពេលដែលអ្នកបើកវេបសាយណាមួយ កុំព្យូទ័រនឹងទាញយកគ្រប់រូបភាព ចំរៀង វិដេអូ ប្រូក្រាម ឬអ្វីផ្សេងៗដែលនៅក្នុង​វេបសាយនោះមកដាក់ក្នុង Temporary Internet Files Folder ទាំងអស់)  ដូច្នេះអ្នកចូលរកមើល​ចំរៀងដូចក្នុងរូប៖

រួចហើយថតចម្លងទៅទុកជាសិន មុននឹងបើក។

នេះគ្រាន់តែជាការណែនាំខ្លះៗ សំរាប់មិត្រយើងដែលគាត់មិនធ្លាប់ បានប្រើ ហើយសង្ឃឹមថា ពិតជាមានប្រយោជន៍ ដល់អ្នកអានជាមិនខានឡើយ។

ប្រសិនជាមានបញ្ហា ឬចម្ងល់អ្វីមួយ ក៏អាច សួរបានតាមរយៈ ចូលមកបញ្ចេញមតិក្នុងប្លុកនេះ។

សូមអរព្រះគុណ និងសូមអរគុណ!