មិនថាឡើយតែ កាសែតទស្សនាវដ្តីខ្មែរ ឬ បរទេស ទើបអាចដាក់ផ្សាយ ដំណឹងផ្សេងៗ ទៅតាមបំណង របស់អ្នកនោះទេ សូម្បីតែអ្នក ក៏អាចដាក់ផ្សាយ ពត៌មានដោយខ្លួនឯង លើបណ្តាញ អិនរើណែត(Internet) ដែរ។ វិធីដាក់ផ្សាយពត៌មាន ដោយឥតគិតថ្លៃ និងរហ័សទាន់ចិត្ត គឺ តាមរយះប្លក (Blog)។ ពត៌មានផ្សព្វផ្សាយតាមប្លក(Blog) នឹងអាចទៅដល់អ្នកអាន នៅគ្រប់ទិសទីនៃពិភពលោក ដូចជាសហរដ្ឋអាមេរិក បារាំង អូស្រ្តាលី..., ឬ ប្រទេសអ្នកក្រនិងផ្តាច់ការ(ភូមា) ឬ ប្រទេសជិតខាងកម្ពុជា មាន ប្រទេសសៀម លាវ យួន និងខ្មែររួមឈាម នៅកម្ពុជាក្រោម ជាដើម។
អ្នកអាចដាក់ផ្សាយតាមប្លក(Blog) ពត៌មានគ្រប់ប្រភេទ តាំងពីពត៌មានល្អ ដល់ពត៌មានអាក្រក់, ពីពត៌មានរីករាយ ដល់ពត៌មានរួមមរណទុក្ខ, ពីពត៌មានរំភើប(កូនខ្មែរពូកែ ដែលទទួល ពានរង្វាន់អន្តរជាតិ) ដល់ពត៌មានញាក់សាច់ ( រលកសមុទ្រជូណាមី, បាតុកម្មរបស់លោកសង្ឃ និងប្រជាពលរដ្ឋភូមា ប្រឆាំងពួកផ្តាច់ការភូមា ជាដើម...) ព្រោះការផ្សព្វផ្សាយពត៌មាន តាមប្លក ជាការផ្តល់ដំណឹង ដល់មហាជន អោយជួយផ្តល់យោបល់ ស្វែងយល់បញ្ហា។ យ៉ាងណាមិញ អ្នកក៏អាចដាក់ផ្សាយពត៌មាន អំពីខ្លួនអ្នក, កុមារភាព, គ្រួសារញាតិមិត្ត, ភាពស្រស់ប្រិមប្រិយ នៃភូមិ/ឃុំ/សង្កាត់ ដែលអ្នកកំពុងរស់នៅ, ប្រទេសជាតិជាទីកំណើត របស់អ្នក, ការងារពាណិជ របស់អ្នក, ក្តីកង្វល់ ចំពោះបញ្ហាអ្វីមួយ របស់ប្រទេសជាតិ ដើម្បីរួមគ្នាដោះស្រាយ។ អ្នកក៏អាច ដាក់ប្រកាស(Post) ហាត់រៀនផ្សេងៗដូចជា ផ្សំថ្នាំបូរាណខ្មែរ ហាត់រៀនធ្វើម្ហូបខ្មែរ, ហាត់រៀនច្រៀងបទខ្មែរ ឬ បទបរទេស, ហាត់រៀនរាំចង្វាក់ខ្មែរ ឬ ចង្វាក់បរទេស; ឬ បិទប្រកាស អំពីដំណឹងស្វែងរក មិត្តកុមារភាព មិត្តរួមថ្នាក់ មិត្តរួមជំនាន់ មិត្តរួមការងារ មិត្តរួមវិជ្ជាជីវៈ .. ល..រាប់មិនអស់ទេ ស្រេចតែលើ គំនិតឆ្នៃប្រឌិត របស់អ្នក។ តើធ្វើយ៉ាងណា ទើបអាចទាក់ទាញ អិនរើណែតករ (Internet users) ជាអតិបរិមា អោយអានពត៌មាន លើប្លករបស់អ្នក? មានចំណុចជាច្រើន អាចទាក់ទាញ អិនរើណែតករ (Internet users) តាមរកអានពត៌មាន លើប្លករបស់អ្នក ប៉ុន្តែចំណុចចំបង ដែលម្ចាស់ប្លកត្រូវដឹង ដូចជា៖
| ចុចទីនេះ ដើម្បីចុះឈ្មោះបង្កើត មួយប្លក តាមប្រព័ន្ធ Blogsome |
បង្កើតមួយគណនី → រួចចុច
1-បំពេញអ៊ីមែលរបស់អ្នក (សំរាប់លេខកូដចូលក្នុងគេហទំព័ររបស់អ្នក)
2-ដាក់អ៊ីមែលម្ដងទៀតដើម្បីកាន់តែមានប្រសិទ្ធិភាព
3-ដាក់ចំណងជើង ដល់គេហទំព័ររបស់អ្នក (ឧ. កូនខ្មែរ)
4-ចូរបំពេញលេខកូដអំពីប្រអប់រូបភាពដែលបានបង្ហាញ
5-ចូលដាក់សញ្ញាគ្រិស ដើម្បីយល់ព្រម
6-ចុច Get your free blog now
ប្លករបស់អ្នក ត្រូវបានបង្កើតហើយ, យើងត្រូវទៅយកលេខកូដពីក្នុង អ៊ីមែលរបស់មកសិន ដើម្បី ចុះឈ្មោះចូលទៅក្នុងគេហទំព័រថ្មីដែលនឹងបង្កើតថ្មីនេះ
ចុចចំណុចទី1 សំរាប់មើលជាលក្ខណៈដំបូងមុនពេលចុះឈ្មោះ
ចុចចំណុចទី2 ដើម្បីចុះឈ្មោះ (ត្រូវមានលេខកូដ ដែលនៅក្នុងអ៊ីលអ្នក)
នេះជាលទ្ធផលដែលអ្នកទទួលបាន
រួចហើយចូលទៅ Login នៅខាងក្រោម
1-ចុរដាក់អាស័យដ្ឋាន គេហទំព័រ ថ្មីរបស់ចូល
2-ដាក់កូដ ដែលយកមកពីអ៊ីមែល => Login
នៅពេលដែលអ្នកបានចុះឈ្មោះរួចហើយ វានឹងចេញលក្ខណៈបែបនេះឲ្យអ្នក
ហើយនៅក្នុងនោះក៏មាន ៩ ចំណុច ដែលត្រូវយល់ផងដែរ ចំពោះតួនាទីរបស់វាៈ
1-Write
| សំរាប់សរសេរនៅអត្ថបទចេញផ្សាយ និងមាតិការរឿង |
| 2-Manage
| គ្រប់គ្រងទៅលើអត្ថបទ ទំព័រ សំរាប់ប្ថូរម៉ូត កូដ ... |
| 3-Links
| សំរាប់តភ្ជាប់ទៅគេហទំព័ររបស់អ្នកដទៃ |
| 4-User
| ឈ្មោះអ្នកគ្រប់គ្រង និង ត្រូវការដូរលេខកូដ ក្នុងការចូល |
| 5-Options
| កំណត់ជំរើស ក្នុងការគ្រប់គ្រងគេហទំព័រ |
| 6-Plugins
| ប្រូក្រាមដែលអាចប្រើបានក្នុងប្លុកនេះ |
| 7-Stats
| កណត់ហេតុដែលបានធ្វើកន្លងមក |
| 8-Upload
| សំរាប់ទាញរូបយកពីកុំព្យូទ័រមកប្រើ |
| 9-Logout
| ចាកចេញពី គេហដ្ឋទំព័ររបស់អ្នក |



ទាំងនេះជាម៉ូត រូបគេហទំព័រដែលមានស្រាប់ៗ អាចយកមកប្រើបានតាមតម្រូវការ ដោយចូលទៅកាន់ Manage => Theme =>ជ្រើសរើសតាមម៉ូតដែលអ្នកចូលចិត្ត