ខ្ញុំបាទសូមជំរាបសួរ ដែលបាត់មុខមិនបានមកជួបលោកអ្នក។ ហើយមិនដែលបានមកដាក់ផ្សាយអ្វីសោះ ដោយមានការរវល់គ្មានពេលនឹងមកដាក់ មួយវិញសោតខ្ញុំឥតមានអ៊ិនធើនែតនៅនិងកន្លែងទៀត ដែលជាបញ្ហា។
តែថ្ងៃនេះ សូមយកបទពិសោធន៍ដ៏តូចមួយមកប្រាប់មិត្រទាំងអស់គ្នា ខ្ញុំមិនមែនជាអ្នកប៉ិនប្រសប់ឬជំនាញផ្នែកកុំព្យូទ័រនោះទេ គឺគ្រាន់តែចេះតែចុចៗ មិនសូវដែលបានរៀនពីគ្រូឯណាទៀត។ តាមពិតខ្ញុំចេះតែ Word & Excel ដែលគ្រាន់ប្រើហើយបានទៅរៀនឯសាលា ក្រៅពីនោះ រៀនដោយខ្លួនឯង សួរគេខ្លះទៅ ព្រោះអីកូនអ្នកស្រែ គ្មានលុយនឹងទៅរៀន សាលានិងគេ។
ស្លេះប៉ុណ្ណឹងចុះ សូមនិយាយអំពីបទពិសោធន៍តូចមួយដែលខ្ញុំបានធ្លាប់ចួបប្រទះម្ដង។
ចំពោះកុំព្យូទ័រ សំរាប់អ្នកដែលចង់កែនេះ កែនោះ ដូចជារូបខ្ញុំអញ្ចឹង សូមមកមើលចំណុចមួយគឺ
ការដាក់រូបនៅក្នុង drive, folder, ណាដែលអ្នកចង់ដាក់ ដូចក្នុងរូបៈ
ដោយគ្រាន់តែប្រើវិធីងាយៗ មិនចាំបាច់ទៅប្រើប្រូក្រាមមកបង្កើតទេ។ ដោយប្រើកម្មវិធីរបស់វិនដូ គឺ ណូតផេត Notepad
វិធីតំឡើង
-ទី១ ចូលទៅយកកម្មវិធី
ចុច Start > Programs > Accessories > Notepad
-ទី២ សរសេរកូដ
ចូរសរសេរតាមដូចខាងក្រោម
[{BE098140-A513-11D0-A3A4-00C04FD706EC}]
iconarea_image=C:\WINDOWS\Web\Wallpaper\Azul.jpg
iconarea_text=0x000000000
ហើយចុច File > Save ហើយដាក់ឈ្មោះថា Desktop.ini ជាការស្រេច។
ការប្ដូររូបភាព និងពណ៌អក្សរ
-ការប្ដូររូបភាពគ្រាន់តែប្ដូរត្រង់ C:\WINDOWS\Web\Wallpaper\Azul.jpg ទៅទីតាំងរបស់រូបនោះជាការស្រេច។
-ការប្ដូរពណ៌ ក៏ដូចគ្នា គឺប្ដូរត្រង់ 0x000000000 ត្រង់ ៦ លេខខាងចុង (000000)ជាលេខកូដពណ៌ ចូរប្ដូរទៅតាមពណ៌ដែលអ្នក ចូលចិត្តបានតាមដែលអ្នកចង់ ឧទាៈ ចង់ដាក់ពណ៌ក្រហម គ្រាន់តែប្ដូរ ពី 000000 ទៅជា 0000ff (កូដពណ៌ក្រហម) ជាការស្រេច។